សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នំា២០២១ថា ទីភ្នាក់ងារត្រួតពិនិត្យជំងឺកូរ៉េ និងបង្ការោគ (KDCA) បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ ត្រូវបានគេរាយការណ៍មកថា មានករណីឆ្លងវីរុស បំប្លែងខ្លួនថ្មី Omicron មានចំនួន៣ករណីបន្ថែមទៀត នំាឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ១២នាក់ ។
ទីភ្នាក់ងារខាងលើបានរាយការណ៍ថា ចំនួន៥.១២៨ដែលជាករណីថ្មីនៃជំងឺកូវីដ-១៩គិតត្រឹមថ្ងៃសៅរ៍ ដែលជាចំនួនថយចុះ បន្ទាប់ពីរបាយការណ៍ ដែលបានកត់ត្រាជាប្រចាំថ្ងៃ សរុបអ្នកឆ្លងកាលពីមួយថ្ងៃមុនគឺមាន ៥.៣៥២នាក់ ។
ប្រទេសនេះបានរាយការណ៍ថា សរុបអ្នកឆ្លងជំងឺមានចំនួន ៤៧៣.០៣៤នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន ៣.៨៥២នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា