ព័ត៌មានអន្តរជាតិ

លទ្ធិប្រជាធិបតេយ្យ របស់អាមេរិក មិនសមស្របនោះទេ ហើយកំពុងទទួលរងនូវវិបត្តិ

គ៊ែរ ៖ អ្នកស្រាវជ្រាវជនជាតិ អេហ្ស៊ីបម្នាក់ បានលើកឡើងថា លទ្ធិប្រជាធិបតេយ្យ របស់សហរដ្ឋអាមេរិក មិនសមស្របនោះទេ ហើយបានស្ថិតនៅក្រោមការ គំរាមកំហែងកាន់តែខ្លាំងឡើងពីការរើសអើង ជាតិសាសន៍ និងអវត្ដមាន នៃយុត្តិធម៌សង្គម ។

លោក Mostafa Amin អ្នកស្រាវជ្រាវជនជាតិ អេហ្ស៊ីប ទទួលបន្ទុកកិច្ចការអារ៉ាប់ និងអន្តរជាតិ បានប្រាប់កាសែត ស៊ីនហួថា “លទ្ធិប្រជាធិបតេយ្យ របស់សហរដ្ឋអាមេរិក មានកម្រិតអាក្រក់បំផុត នៅពេលនេះ ដែលធ្វើឱ្យវាក្លាយជាប្រធាន បទសម្រាប់ការរិះគន់ សូម្បីតែពីសម្ព័ន្ធមិត្ត លោកខាងលិច និងមេដឹកនាំពិភពលោកមួយចំនួន” ។

លោកបានកត់សម្គាល់ថា លទ្ធិ ប្រជាធិបតេយ្យ របស់ សហរដ្ឋអាមេរិក ស្ថិតក្រោមកត្តា កំណត់យ៉ាងធ្ងន់ធ្ងរ ចំនួនពីរ គឺការប្រកាន់ ពូជសាសន៍ ធ្ងន់ធ្ងរ និង អវត្ដមាន នៃ យុត្តិធម៌ សង្គម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

លោកបានបន្ថែមថា “ការរើសអើងជាតិសាសន៍ យ៉ាងស្រួចស្រាវត្រូវបានគេមើលឃើញ យ៉ាងច្បាស់ និងស៊ីជម្រៅ នៅក្នុងស្ថាប័នប៉ូលីស ដែលកំពុងដោះស្រាយ ជាមួយពលរដ្ឋ ស្បែកខ្មៅ ។ ឧប្បត្តិហេតុល្បីៗ ជាច្រើនបានបង្ហាញ ពីការរើសអើង របស់មនុស្សស្បែកសទាក់ទងនឹងសិទ្ធិជន ជាតិស្បែកខ្មៅ” ។

ទាក់ទងនឹងយុត្តិធម៌ សង្គម លោក Amin បានចង្អុលបង្ហាញថា រដ្ឋធានីជ្រៀតជ្រែកការបោះឆ្នោត ប្រធានាធិបតី សហរដ្ឋអាមេរិក តាមរយៈការប្រមូល អំណោយ និងចាប់ផ្តើមយុទ្ធនាការផ្សាយ ពាណិជ្ជកម្មដ៏ធំ សម្រាប់គណបក្សទាំងពីរ ដែលលងបន្លាចពលរដ្ឋអាមេរិកជាបន្ដបន្ទាប់។

លោក Amin បានយោងទៅលើលទ្ធផល នៃការស្ទង់មតិនាពេលថ្មីៗនេះ ដែលធ្វើឡើង ដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew ដែលបានរកឃើញថា មានមនុស្សតិចណាស់ ដែលជឿថា លទ្ធិប្រជាធិបតេយ្យ របស់សហរដ្ឋអាមេរិក ធ្វើជាគំរូដ៏ល្អ សម្រាប់ប្រទេស ផ្សេងទៀត យ៉ាងហោចណាស់ ក្នុងស្ថានភាពបច្ចុប្បន្ន របស់ប្រទេស ៕
ដោយ ឈូក បូរ៉ា

To Top