បន្ទាប់ពីនីការ៉ាហ្គា ប្រកាសថា ផ្តាច់ទំនាក់ទំនងការទូត ជាមួយអាជ្ញាធរតៃវ៉ាន់រួចមក ចិននិងនីការ៉ាហ្គា បានប្រកាសរៀបចំទំនាក់ទំនង ការទូតឡើងវិញ កាលពីថ្ងៃទី១០ ខែធ្នូ កន្លងទៅនេះ ។ គិតមកទល់បច្ចុប្បន្ន មានប្រទេសចំនួន១៨១ លើពិភពលោកបាន បង្កើតទំនាក់ទំនងការទូត ជាមួយប្រទេសចិន ។ ប្រការនេះបានបញ្ជាក់យ៉ាងច្បាស់ថា គោលការណ៍ប្រទេសចិន មួយជាគំនិតឯកភាពជាទូទៅនៃ សហគមន៍អន្តរជាតិ ជាសច្ចធម៌អន្តរជាតិ បំណងរួមរបស់ប្រជាជន និងជានិន្នាការទូទៅ ដែលគ្មានកម្លាំងណាមួយ អាចរារាំងបាន ។
លើពិភពលោកមាន ប្រទេសចិនតែមួយប៉ុណ្ណោះ សាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិន ទាំងមូល ហើយតំបន់តៃវ៉ាន់ ជាចំណែកមួយដែលមិនអាច កាត់ផ្តាច់ពីទឹកដីរបស់ចិន ។ នេះជាការពិតនៃប្រវត្តិសាស្ត្រ និងហេតុផលច្បាប់ ហើយក៏ជាក្រមមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ ដែលត្រូវបានគេទទួលស្គាល់ ជាសាធារណៈផងដែរ ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ អ្វីដែលហៅថា “ប្រទេសចងសម្ព័ន្ធការទូត” របស់អាជ្ញាធរ តៃវ៉ាន់បាននាំគ្នា “ផ្តាច់ទំនាក់ទំនងការទូត” ជាមួយតំបន់តៃវ៉ាន់ ហើយងាកមកបង្កើតទំនាក់ទំនងការទូត ឬរៀបចំទំនាក់ទំនង ការទូតឡើងវិញជាមួយ សាធារណរដ្ឋ ប្រជាមានិតចិន ដែលនេះបានបង្ហាញ យ៉ាងច្បាស់ថា ប្រទេសទាំងនេះ បានធ្វើការវិនិច្ឆ័យដ៏ត្រឹមត្រូវ ចំពោះនិន្នាការពិភពលោក នាពេលបច្ចុប្បន្ននេះ ព្រមទាំងបានធ្វើការជ្រើសរើស យ៉ាងត្រឹមត្រូវតាមផលប្រយោជន៍ជាតិ និងគោលបំណងរបស់ ប្រជាជនរៀងៗខ្លួន ដែលឈរនៅជាមួយ ភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ ។
ជាក់ស្ដែងពិភពលោក បានឃើញច្បាស់ហើយថា អាជ្ញាធរតៃវ៉ាន់បាន និងកំពុងធ្វើ “នយោបាយការទូតលុយកាក់” លើឆាកអន្តរជាតិ ហើយមិនមែនចង់ជួយដល់ ប្រទេសនិង តំបន់ពាក់ព័ន្ធដោយចិត្តស្មោះនោះទេ ត្រឹមតែចង់ឆ្លៀតឱកាសនេះ សម្រេចគោលដៅបំបែកបំបាក់ ប្រទេសចិន ។ តាមដឹង បច្ចុប្បន្ននេះ អាជ្ញាធរតៃវ៉ាន់បានសម្រេចចិត្តបញ្ឈប់ កិច្ចសហប្រតិបត្តិការ ជាមួយនីការ៉ាហ្គា និងផែនការផ្តល់ជំនួយដល់នីការ៉ាហ្គា ទាំងស្រុងរួចហើយ និងបានដកបុគ្គលិក ក្រុមបច្ចេកទេសមកវិញ នេះបានលាតត្រដាងពីធាតុពិតនៃ “នយោបាយកាតទូតលុយកាក់” របស់តៃវ៉ាន់ ។
បន្ទាប់ពីចិននិង នីការ៉ាហ្គា ប្រកាសរៀបចំទំនាក់ទំនងការទូតឡើងវិញ ប្រទេសទាំងពីរនឹងធ្វើកិច្ចសហប្រតិបត្តិការ ក្នុងគ្រប់វិស័យលើមូលដ្ឋាន ដែលគោរពគ្នាទៅវិញ និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ដោយស្មើភាព ដើម្បីបម្រើឧត្តមប្រយោជន៍ ដល់ប្រទេស និងប្រជាជនប្រទេសទាំងពីរ ។ អ្វីដែលហៅថា “ប្រទេសចងសម្ព័ន្ធការទូត” របស់តំបន់តៃវ៉ាន់ ដែលនៅសេសសល់ មិនបានប៉ុន្មានផងនោះ គួរតែបញ្ឈប់សកម្មភាពខុសឆ្គង ដើម្បីធ្វើការជ្រើសរើស ឱ្យត្រឹមត្រូវ ដែលសមស្របនឹងនិន្នាការទូទៅនិង សមស្របតាមបំណងរបស់ប្រជាជន ។
សូមកុំវិនិច្ឆ័យខុសឆ្គង ចំពោះស្ថានការណ៍ឱ្យសោះ ។ បើប្រៀបធៀបនឹង ការធ្វើតាមនិន្នាការរបស់នីការ៉ាហ្គា អាជ្ញាធរលីទុយអានី បានបំពានសច្ចភាព និងប្រព្រឹត្តទៅផ្ទុយពី និន្នាការទូទៅ ពោលគឺអនុញ្ញាតឱ្យអាជ្ញាធរតៃវ៉ាន់ បង្កើតអ្វីដែលហៅថា “ទីស្នាក់ការតៃវ៉ាន់ប្រចាំលីទុយអានី” ដែលល្មើសនឹងគោលការណ៍ ប្រទេសចិនមួយដោយ បើកចំហមុខជានឹងបង់ថ្លៃ ដោយសារទង្វើនេះជាក់ ជាមិនខាន!
មិនថាបុគ្គលណាក៏ដោយ ក៏មិនត្រូវវាយតម្លៃទាបចំពោះ ការប្តេជ្ញាចិត្តដ៏មុតមាំឆន្ទៈ ដ៏មោះមុត និងសមត្ថភាពដ៏ខ្លាំងក្លា របស់ប្រជាជនចិន ក្នុងការគាំពារអធិបតេយ្យភាពជាតិ និងបូរណភាពដែនដីនោះឡើយ ។ ប្រសិនបើអាជ្ញាធរតៃវ៉ាន់ នៅតែបន្ត “ពឹងផ្អែកទៅលើអាមេរិក ដើម្បីស្វែងរកឯករាជ្យ” និងឃុបឃិតគ្នាបង្កភាពវឹកវរនោះ ច្បាស់ជានឹងទទួលបរាជ័យកាន់តែធំជាមិនខាន!