ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ថា នាយកដ្ឋានសុខាភិបាលរបស់ ទីក្រុងញ៉ូដេលីរបស់ប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍នេះ បានកត់ត្រាករណីទី២ នៃប្រភេទវីរុស Omicron ដែលបង្កជំងឺកូវីដ-១៩ ដែលបានមកពីប្រទេសហ្ស៊ីមបាវ៉េ ។ នេះបើតាមការបញ្ជាក់ របស់នាយកដ្ឋានសុខាភិបាល របស់ទីក្រុងញ៉ូដេលី បានឲ្យដឹងដូច្នេះ ។ បើយោងតាមប្រវត្តិ ធ្វើដំណើររបស់អ្នកជំងឺ គាត់បានធ្វើដំណើរ ទៅអាហ្វ្រិកខាងត្បូងនាពេលថ្មីៗនេះ ។
អ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Lok Nayak Jai Prakash Narayan (LNJP) ដែលមានមូលដ្ឋាននៅទីក្រុង ញ៉ូដេលី ដែលជាកន្លែងដែលត្រូវដាក់ឲ្យ នៅដាច់ដោយឡែកមួយត្រូវបាន បង្កើតឡើងសម្រាប់អ្នកជំងឺ បង្កឡើងដោយវីរុស Omicron ។
សេចក្តីថ្លែងការណ៍ផ្លូវការ មួយបានដាក់ថា ប្រភេទនៃមេរោគបង្កជំងឺ សម្រាប់អ្នកដំណើរបរទេសចំនួន ២៧នាក់ ដែលបានចូលមន្ទីរពេទ្យ LNJP ត្រូវបានធ្វើរួចហើយ ដែលក្នុងនោះ ២៥សំណាកអវិជ្ជមាន ខណៈពេលដែល Omicron ត្រូវបានរកឃើញនៅក្នុង សំណាករបស់មនុស្ស២នាក់ ។
ជាមួយនេះ ចំនួនសរុបនៃករណីវីរុសបំប្លែងថ្មី Omicron នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ ៣៣ករណីហើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា