ព័ត៌មានជាតិ

បទវិភាគ៖ តួលេខដ៏ធ្ងន់ធ្ងរទាំងពីរ​៥០លាននាក់ និង​៨សែននាក់​ បានផ្តល់ការព្រមានម្តងទៀត​ ដល់អាមេរិក

គិតរហូតដល់ថ្ងៃទី១៣ ខែធ្នូ ម៉ោងនៅក្នុងតំបន់អាមេរិក​បានរកឃើញករណីឆ្លងជំងឺកូវីដ១៩​ សរុបលើសពី​៥០​លាននាក់​ករណីស្លាប់សរុបជិត​៨សែននាក់ ដែលបានឈរនៅលំដាប់ថ្នាក់ទីមួយ​លើពិភពលោក។ នៅពេលដែលសាកលវិទ្យាល័យ​Johns Hopkins របស់អាមេរិក​ប្រកាសតួលេខថ្មីបំផុត​ដូចពោលខាងលើ​ច្បាស់ជាដក់ជាប់​នៅក្នុងអារម្មណ៍​របស់ប្រជាពលរដ្ឋអាមេរិក​ក្រៅពីការឈឺចាប់​និងក្រៀមក្រំក៏មានការ​ខឹងសម្បារយ៉ាងខ្លាំងដែរ ។ រីឯអ្នកនយោបាយអាមេរិក​ដែលគ្រប់ពេលវេលាតែងតែស្រែកថា​“ប្រជាធិបតេយ្យ”និង​“សិទ្ធិមនុស្ស” ទាំងនោះមិនដឹងថា​ពួកគេមានអំណះអំណាងអ្វី មកនិយាយពាក្យពីរនេះជាប់មាត់?

៥០លាននាក់​និង​៨សែននាក់​តើតួលេខដ៏ធ្ងន់ធ្ងរទាំងពីរ​នេះមានន័យយ៉ាងដូចម្ដេច? តួលេខទីមួយស្មើនឹង១ភាគ៥​នៃ​ចំនួនករណីអ្នកឆ្លងជំងឺកូវីដ១៩​ សរុបដែលបានរកឃើញ​នៅទូទាំងពិភពលោក ហើយតួលេខទីពីរ​ជាចំនួនសរុបអ្នកស្លាប់​ដោយសារជំងឺកូវីដ១៩​ ដែលច្រើនជាងផលបូក នៃចំនួនអ្នកស្លាប់ក្នុង សង្រ្គាមលោកលើកទីមួយ​សង្គ្រាមលោកលើកទីពីរ សង្គ្រាមកូរ៉េខាងជើង សង្គ្រាមរៀតណាម សង្គ្រាមអ៊ីរ៉ាក់ និងសង្គ្រាមអាហ្វហ្គានីស្ថាន​ទៅទៀត ។

បើរំលឹកឡើងវិញ​ពីដំណើរទាំងស្រុង​ដែលជំងឺកូវីដ១៩ ផ្ទុះឡើង និងរីករាលដាលនៅអាមេរិក មជ្ឈដ្ឋានខាងក្រៅអាច​ប្រទះឃើញដោយងាយៗថា ចាប់ពីពេលដំបូងមកការងារ​បង្ការជំងឺកូវីដ១៩ ក៏រងការខកខានដោយសារ​អ្នកនយោបាយទាំងឡាយ​គិតពិចារណាតែផលប្រយោជន៍​ផ្នែកនយោបាយ ។ ដើម្បីធ្វើការបោះឆ្នោតសកល ប្រធានាធិបតីអាមេរិកអាណត្តិមុន​បានបដិសេធការបង្ការជំងឺកូវីដ១៩ ​ដោយវិទ្យាសាស្ត្រហើយ​តម្កល់ផលប្រយោជន៍​ផ្នែកនយោបាយ​លើសពីអាយុជីវិតរបស់ប្រជាជន​។​ដោយឡែកដើម្បីបង្វែរទំនាស់ទៅ​កាន់បរទេសអ្នកដឹកនាំអាមេរិក​អាណត្តិបច្ចុប្បន្ន​បែរជាធ្វើអ្វីដែលហៅថា ការស្វែងរកប្រភពដើម​នៃវីរុសកូវីដ១៩​ តាមវិធីនយោបាយ​ក្នុងន័យទម្លាក់កំហុសឱ្យប្រទេសផ្សេងៗ ប្រការទាំងនេះបានរារាំងយ៉ាងខ្លាំង​នូវដំណើរការនៃការបង្ការជំងឺកូវីដ១៩ របស់អាមេរិក ។ ប្រព័ន្ធសារព័ត៌មានអាមេរិក​ជាច្រើនបានលើកឡើងថា បើសិនជាអាមេរិកអាចទប់ទល់នឹងជំងឺឆ្លង​ដោយវិទ្យាសាស្ត្របាននោះ​មនុស្សជាច្រើននឹងមិន ចាំបាច់លះបង់​អាយុជីវិតនោះទេ ។

ក្រៅពីនេះមានសហគ្រាស​ជាច្រើនបានបិទទ្វារ ដែលធ្វើឱ្យប្រជាពលរដ្ឋអាមេរិក​ជាច្រើននាក់​បានបាត់បង់ការងារ​ក្នុងរយៈពេលយូរ ។ រីឯគោលនយោបាយរូបិយវត្ថុរបាន​រំញោចឱ្យអតិផរណាមានកម្រិត​កាន់តែខ្ពស់សន្ទស្សន៍ CPI របស់អាមេរិកក្នុងខែវិច្ឆិកា បានកើនឡើង​៦.៨ភាគរយ​បើប្រៀបធៀបនឹង​រយៈពេលដូចគ្នានៃឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុត​​ក្នុង​រយៈពេលជិត​៤០​ឆ្នាំចុងក្រោយនេះ ច្បាស់ណាស់សភាពការណ៍បែបនេះ​ធ្វើឱ្យប្រជាពលរដ្ឋអាមេរិក​មានការព្រួយបារម្ភនិង​អស់សង្ឃឹមកាន់តែខ្លាំងឡើង​ ។

ការរីករាលដាល​នៃជំងឺកូវីដ១៩ ​លើកនេះបានលាតត្រដាង​នូវបដិវាទកម្មលើ​គ្រប់វិស័យរបស់អាមេរិក ដូចជាលើវិស័យនយោបាយ​សេដ្ឋកិច្ច​និងសង្គមជាដើម ដែលបានក្លាយជាកែវពង្រីក​បង្ហាញពីគុណវិបតិ្ត​របស់ប្រជាធិបតេយ្យបែបអាមេរិក ។ ដូចកាសែត «Le Monde» របស់ប្រទេសបារាំង​បានចុះផ្សាយលើកឡើងថា វិបត្តិជំងឺកូវីដ១៩​ បានលាតត្រដាង​នូវភាពផុយស្រួយរបស់​របបប្រជាធិបតេយ្យបែបអាមេរិក ។

៥០លាននាក់​និង​៨សែននាក់ ដែលជាតួលេខដ៏ធ្ងន់ធ្ងរទាំងពីរនេះ​បានផ្តល់ការព្រមានម្តងទៀត​ដល់អ្នកនយោបាយនៅវ៉ាស៊ីនតោន។ ពួកគេគួរតែផ្ដោតទៅលើសុខភាព​និងសុវត្ថិភាពរបស់ប្រជាជន​ជាកិច្ចការអាទិភាព​និងចាត់ទុកប្រជាជនជាចម្បង​យ៉ាងពិតប្រាកដ ៕

To Top