នយោបាយ

លោក កឹម សុខា បួងសួងឲ្យទស្សវត្ស ថ្មីនេះ នាំកម្ពុជាឆ្ពោះទៅរកសន្តិភាព ពិតប្រាកដ

ភ្នំពេញ ៖ អតីតមេបក្សប្រឆាំងនៅកម្ពុជាលោក កឹម សុខា ក្នុងឱកាសឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី បានផ្ញើសារបួងសួងឲ្យទស្សវត្សថ្មីនេះ នាំកម្ពុជាឆ្ពោះទៅរកសន្តិភាពពិតប្រាកដ ខណៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក៏បានផ្ញើសារថា ក្នុងឆ្នាំថ្មីនេះ គឺសន្តិភាពមានព្រោះប្រជាពលរដ្ឋគ្មានការភ័យព្រួយអ្វីឡើយ ដោយបានដើរកំសាន្តទាំងក្នុងនិងក្រៅប្រទេសដោយសេរី ។

លោក កឹម សុខា បង្ហោះសារក្នុងហ្វេសប៊ុកនូវសំណេរយ៉ាងខ្លីនារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មុនថ្ងៃឆ្លងឆ្នាំកន្លះថ្ងៃថា “សួស្តីឆ្នាំថ្មី ២០២០!សូមឲ្យទស្សវត្សថ្មីនេះ នាំមកនូវទំព័រប្រវត្តិសាស្ត្រថ្មី ដែលនាំកម្ពុជាឆ្ពោះទៅរកសន្តិភាពពិតប្រាកដ និងប្រជាពលរដ្ឋខ្មែរឲ្យទទួលបានសេចក្តីសុខទាំងកាយនិងចិត្ត” ៕

To Top