បរទេស៖ សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានដាក់ទណ្ឌកម្មពាណិជ្ជកម្ម លើវិទ្យាស្ថានស្រាវជ្រាវ និងអង្គភាពចិនចំនួន៣៤ ដែលពាក់ព័ន្ធនឹងខិតខំ កិច្ចប្រឹងប្រែងធ្វើការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាជីវសាស្ត្រ សម្រាប់កម្មវិធីយោធា និងការរំលោភបំពានសិទ្ធិមនុស្ស។
ការិយាល័យឧស្សាហកម្ម និងសន្តិសុខរបស់ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក បានចុះបញ្ជីខ្មៅអង្គភាពនានា ដែលរួមមានទាំងបណ្ឌិតសភាវិទ្យាសាស្ត្រ ឱសថយោធាចិន និងវិទ្យាស្ថានស្រាវជ្រាវចំនួន១១ ពីបទប្រើប្រាស់បច្ចេកវិទ្យាជីវសាស្ត្រ ដើម្បីគាំទ្រដល់ប្រើប្រាស់ របស់យោធាចិន និងអ្នកប្រើប្រាស់ចុងក្រោយ ដើម្បីដាក់បញ្ចូលអាវុធ គ្រប់គ្រងខួរក្បាល។
រដ្ឋមន្ត្រីពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Gina M. Raimondo បានមានប្រសាសន៍ប្រាប់ដូច្នេះថា “ការប្រើប្រាស់បែបវិទ្យាសាស្ត្រ លើបច្ចេកវិទ្យាជីវសាស្ត្រ និងការច្នៃបង្កើតឱសថ អាចជួយសង្គ្រោះជីវិត។ ជាអកុសល សាធារណរដ្ឋប្រជាមានិតចិន កំពុងតែជ្រើសប្រើបច្ចេកវិទ្យាទាំងនេះ ដើម្បីធ្វើការគ្រប់គ្រងលើមនុស្ស និងការគ្របសង្កត់លើសមាជិក នៃជនជាតិភាគតិច និងក្រុមភាគតិចបែបសាសនា”។
គួរបញ្ជាក់ថា មន្ត្រីអាមេរិកនិងលោកខាងលិច បាននិយាយថា ជនជាតិភាគតិចប្រមាណ ២លាននាក់ និងជនជាតិមូស្លីមភាគតិចផ្សេងទៀត នៅក្នុងខែស៊ីនជាំង ប្រទេសចិន ត្រូវបានជាប់ឃុំនៅក្នុង មជ្ឈមណ្ឌលឃុំឃាំង និងនៅក្នុងពន្ធនាគារនៅទីនោះ ហើយពួកគេត្រូវបានបង្ខំឲ្យធ្វើការងារ រងទារុណកម្ម រំលោភបំពានផ្លូវភេទ ជាហេតុបង្កឲ្យមានទណ្ឌកម្ម និងវិធានការពិន័យផ្សេងទៀត លើទីក្រុងប៉េកាំង ៕
ប្រែសម្រួល៖ ប៉ាង កុង