ព័ត៌មានជាតិ

ករណីកូវីដ ៖ គ្មានអ្នកស្លាប់ថ្មី ខណៈឆ្លង៧នាក់ និងជា១១នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន១១នាក់ និងគ្មានអ្នកស្លាប់ឡើយ។

ក្នុងនោះ ករណីឆ្លងសហគមន៍ ចំនួន៥នាក់ និងអ្នកដំណើរពីបរទេស ចំនួន២នាក់។

គិតត្រឹមព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១កម្ពុជា មានអ្នកឆ្លងសរុបចំនួន ១២០ ៤២៣នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៨០៣នាក់ និងអ្នកស្លាប់ចំនួន ៣ ០០៥ នាក់៕

To Top