ព័ត៌មានអន្តរជាតិ

ចិនប្រកាស ចេញបេសកកម្ម រុករកភពព្រះអង្គារ លំបាកបំផុត នឹងចាប់ផ្តើមនៅឆ្នាំក្រោយ

ចិន ៖ ក្រុមអ្នកវិទ្យាសាស្ត្រចិន បានប្តេជ្ញាថា នឹងអនុវត្តការងារអវកាស ដ៏លំបាកបំផុតចំនួន២ របស់ប្រទេសនេះនៅឆ្នាំក្រោយ គឺបេសកកម្ម Chang’e 5 របស់ខ្លួន និងការរុករកភពព្រះអង្គារ ជាលើកដំបូងយោងតាមការចេញ ផ្សាយពីគេហទំព័រឆៃណាឌៀលី ។

លោក Ye Peijian អ្នកស្រាវជ្រាវរុករកអវកាសឈាន មុខគេនៅបណ្ឌិត្យសភា បច្ចេកវិទ្យាអវកាសចិន បាននិយាយនៅទីក្រុងប៉េកាំង កាលពីពេលថ្មីៗនេះថា លោក និងសហការី របស់លោកជឿជាក់ថា ពួកគេនឹងគោរពការប្តេជ្ញាចិត្ត របស់ពួកគេចំពោះប្រជាជនចិន ដែលចាប់ផ្តើមជាមួយបេសកកម្មChang’e 5 និងភពព្រះអង្គារនាឆ្នាំ ២០២០ ។

លោកបានមានប្រសាសន៍ថា យើងកំពុងធ្វើឲ្យប្រសើរឡើងនូវភាពជឿជាក់ទូទៅនៃបេសកកម្មChang’e 5 ចាប់តាំងពីវា ត្រូវបានពន្យារពេលហើយយើងបន្ត ធ្វើផែនការសម្រាប់យថា ភាពដែលអាចទៅរួចទាំងអស់ ដើម្បីប្រាកដថា កម្មវិធីនេះនឹងទទួលជោគជ័យ” ។

បុរសវ័យ៧៤ ឆ្នាំគឺជាអ្នកស្រាវជ្រាវម្នាក់ក្នុងចំណោមអ្នកស្រាវជ្រាវ ផ្នែកអវកាសទទួលបានជោគជ័យបំផុត នៅក្នុងប្រទេសចិន ហើយថ្មីៗនេះត្រូវបានគេផ្តល់ ងារជាកិត្តិយសជាតិ ជាអ្នកវិទ្យាសាស្ត្រប្រជាជន។ លោកបានដើរតួយ៉ាងសំខាន់ នៅក្នុងគម្រោងអវកាសសំខាន់ៗ មួយចំនួនរួមទាំងកម្មវិធីរុករកភពព្រះអង្គារ៕
ដោយ៖លី ភីលីព

To Top