បរទេស៖ លោកគីមជុងអ៊ុន ប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងជើង បាននិយាយថា ប្រទេសរបស់លោកត្រូវតែត្រៀមខ្លួនទាំងសម្រាប់ “កិច្ចពិភាក្សា និងការប្រឈមមុខដាក់គ្នា” ជាមួយសហរដ្ឋអាមេរិក ក្នុងពេលដែលរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនបានបង្ហាញថា ទ្វារនៃកិច្ចពិភាក្សារំសាយនុយក្លេអ៊ែរនៅតែបើកចំហ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងអាចធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប ឬ ការធ្វើតេស្តនុយក្លេអ៊ែរ នៅមុនពេលពាក់កណ្តាលខែវិច្ឆិកា នៅសហរដ្ឋអាមេរិក ។ នេះបើតាមវិទ្យាស្ថានសិក្សាគោលនយោបាយដែលមានមូលដ្ឋាននៅទីក្រុង សេអ៊ូល បាននិយាយ និងត្រូវបានសារព័ត៌មាន Yonhap បានដកស្រង់។
វិទ្យាស្ថាននេះបានរាយការណ៍ថា “ប្រទេសកូរ៉េខាងជើងទំនងជាផ្តោតការយកចិត្តទុកដាក់លើការបង្កហេតុជាជាងការសន្ទនាគ្នា” ហើយចោទប្រកាន់ទៀតថា “ការបង្កហេតុ” អាចកើតឡើងរវាងខែឧសភានិងខែវិច្ឆិកា។
យោងតាមក្រុមអ្នកគិត (think tank) រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង អាចជ្រើសរើសលឿនជាងមុន ឬ មីស៊ីលរយៈចម្ងាយឆ្ងាយ ឬនាវាមុជទឹកថ្មីដើម្បីធ្វើឱ្យមានភាពតានតឹងរបស់យោធានៅឧបទ្វីបកូរ៉េ៕ប្រែសម្រួលៈ ណៃ តុលា