បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា លោកនឹង យល់ព្រមដាក់ច្បាប់ ធ្វើដំណើរថ្មីសម្រាប់អ្នក ដែលមិនបានចាក់វ៉ាក់សាំង ការពារវីរុស ប្រសិនបើក្រុមគ្រូពេទ្យណែនាំ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់បំផុតផ្នែកការពារវីរុសកូវីដ១៩ របស់សេតវិមាន បានណែនាំថា ការដាក់ចេញច្បាប់នេះនឹង “សមហេតុផល” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលសួរអំពីការ រឹតបន្តឹងកាលពីថ្ងៃអង្គារ លោក Biden បានប្រាប់អ្នកយកព័ត៌មានថា លោកនឹងធ្វើការសម្រេចចិត្ត នៅពេលដែលលោកទទួល បានការណែនាំពីក្រុមគ្រូពេទ្យ»។
ខណៈពេលដែលកាលពីពេលមុន លោកប្រធានាធិបតី បាននិយាយថា លោកនឹងរង់ចាំការណែ នាំពីសហគមន៍វិទ្យាសាស្ត្រ មុននឹងឈានទៅមុខជាមួយ នឹងច្បាប់ថ្មីណាមួយ លោកបានប្រាប់ ABC News កាលពីសប្តាហ៍មុនថា រហូតមកដល់ពេលនេះ “អនុសាសន៍ ដែលខ្ញុំបានទទួលគឺ មិនចាំបាច់ទេ” ៕
ប្រែសម្រួលៈ ណៃ តុលា