ព័ត៌មានអន្តរជាតិ

យោធាអ៊ីស្រាអែល ត្រៀមលុយជិត ៣ពាន់លានដុល្លារ ដើម្បីវាយប្រហារ ពីលើអាកាស ទៅលើប្រទេសអ៊ីរ៉ង់

បរទេស៖ យោធាអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ គឺបានរៀបចំសេណារីយ៉ូជាច្រើន ដើម្បីវាយប្រហារលើគោលដៅ នៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែបានព្រមានរដ្ឋាភិបាលថា លទ្ធផលនៃសកម្មភាពបែបនេះ ឬឥទ្ធិពលរបស់វាទៅលើកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ ពិបាកទាយទុកជាមុន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កាសែត Haaretz បានរាយការណ៍កាលពីថ្ងៃពុធថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានត្រៀមលុយប្រហែល ២,៩ ពាន់លានដុល្លារ ដើម្បីរៀបចំសម្រាប់ការវាយប្រហារ ដែលអាចកើតមានលើអ៊ីរ៉ង់។

ដល់ទីបញ្ចប់នេះ កងកម្លាំងការពារអ៊ីស្រាអែល ត្រូវបានគេរាយការណ៍ថា បានទិញសព្វាវុធទំនើបៗ ធ្វើសមយុទ្ធហ្វឹកហ្វឺនកងទ័ពអាកាស និងជ្រើសរើសគោលដៅ ធ្វើការវាយប្រហារតាមអាកាសថ្មី ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

យោងតាមរបាយការណ៍ គឺមន្ត្រីយោធាបានប្រាប់ រដ្ឋាភិបាលថា IDF បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការវាយប្រហារ តាមអាកាសភ្លាមៗនៅពេលដែល មានការយល់ព្រម។ ប៉ុន្តែ IDF ក៏បានបង្ហាញពីផលវិបាក ជាសក្ដានុពលមួយចំនួនផងដែរ រួមមានការវាយប្រយុទ្ធគ្នា ជាមួយក្រុមហេសបូឡា នៅប្រទេស លីបង់ ឬជាមួយក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា៕ ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top