ព័ត៌មានអន្តរជាតិ

អាមេរិក សុខចិត្ដបោះបង់សម្ព័ន្ធមិត្ដ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន

ម៉ូស្គូ ៖ អ្នកនិពន្ធ និងជាអ្នកវិភាគជនជាតិ អង់គ្លេស លោក Tom Fowdy បានលើកឡើងថា សហរដ្ឋអាមេរិក ស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមានការខាតបង់លើសម្ព័ន្ធមិត្ត របស់ខ្លួនទៅវិញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។

លោក Fowdy បានសរសេរ នៅក្នុងអត្ថបទមួយ ដែលបានចេញផ្សាយ ដោយទូរទស្សន៍រុស្ស៊ី RT នាពេលថ្មីៗនេះថា “អាមេរិកប្រកួតប្រជែងយ៉ាងខ្លាំង ក្លាប្រឆាំងនឹងសម្ព័ន្ធមិត្ត” របស់ខ្លួន ដើម្បីផ្តល់ផលចំណេញដ៏អស្ចារ្យបំផុត សម្រាប់ខ្លួនឯង។ ខ្លួនស្វែងរកកាតព្វកិច្ចពីប្រទេសទាំងនេះ ដើម្បីកាត់បន្ថយឥទ្ធិពល របស់ពួកគេតែប៉ុណ្ណោះ” ។

លោក Fowdy អ្នកវិភាគផ្នែកនយោបាយ និង ទំនាក់ទំនងអន្តរជាតិ ដែលផ្តោតលើអាស៊ីបូព៌ា បានលើកឡើងថា ជាឧទាហរណ៍ នៅពេលដែល ប្រទេសបារាំង បានឈាន ដល់កិច្ចព្រមព្រៀង លក់នាវាមុជទឹកទៅឱ្យអូស្ត្រាលី សហរដ្ឋអាមេរិក បានកាត់បន្ថយកិច្ចព្រមព្រៀងនេះ ហើយជំនួសវា ដោយខ្លួនឯងផ្ទាល់ទៅវិញ ។

លោកបានបន្ថែមថា នៅពេលដែលសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក ព្យាយាមធ្វើកិច្ចព្រមព្រៀង ជាមួយប្រទេសចិន ដែលសហរដ្ឋអាមេរិក មិនមែនជាភាគីរបស់ ទីក្រុងវ៉ាស៊ីនតោន មានការអាក់អន់ចិត្ត យ៉ាងឆាប់រហ័ស ប៉ុន្តែខ្លួន បានផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស ដើម្បីធ្វើកិច្ចព្រមព្រៀង ដូចគ្នាជាមួយប្រទេសចិន ដោយឯករាជ្យ ពីអ្វីដែលសម្ព័ន្ធមិត្ត របស់ខ្លួនអាចទទួលបាន ៕
ដោយ ឈូក បូរ៉ា

To Top