ព័ត៌មានអន្តរជាតិ

ចិនរំពឹងទទួលបាន ការលក់រាយកើនឡើង ដល់៥០ទ្រីលានយ័ន ក្នុងឆ្នាំ២០២៥

បរទេស៖ យោងតាមការចេញផ្សាយ របស់ CGTN នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាប្រទេសចិន បានដាក់ការរំពឹងទុកថា ទំហំនៃការលក់រាយរបស់ខ្លួន នឹងអាចកើនឡើង រហូតទៅដល់៥០ទ្រីលានយ័ន ឬប្រមាណជា៧,៨៨ទ្រីលានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុប ផែនការមេរយៈពេល៥ឆ្នាំ ២០២១-២០២៥ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថាទំហំនេះ នឹងអាចទៅរួចប្រសិនបើទំហំ នៃការលក់ទំនិញអនឡាញ នឹង កើនឡើងទៅដល់ ១៧ទ្រីលានយ័ន ផងដែរនោះ។

គួរឲ្យដឹងដែរថា ទីផ្សារប្រើប្រាស់ទំនិញ របស់ចិនគឺជាទីផ្សារធំបំផុតទី២ របស់សកលលោក បន្ទាប់ពីសហរដ្អអាមេរិក ហើយជឿជាក់ដែរថា សេដ្ឋកិច្ចឌីជីថល នឹងអាចជួយអភិវឌ្ឍ និងបង្កើនឱកាសកាន់ ច្រើនឡើងចំពោះពាណិជ្ជកម្ម នៅក្នុងស្រុក របស់ប្រទេសចិន៕

ប្រែសម្រួល៖ស៊ុនលី

To Top