បរទេស៖ យោងតាមការចេញផ្សាយដោយ CGTN នៅថ្ងៃចន្ទនេះបានឲ្យដឹងថាហេតុការណ៍ វាយប្រហារមួយបានកើតឡើងសំដៅទៅលើមូលដ្ឋានទ័ព របស់អាមេរិកនៅក្នុង
ប្រទេសអ៊ីរ៉ាក់តែទោះបីជាយ៉ាងណា ក្តីមិនមានរបាយការណ៍បញ្ជាក់បន្ថែមថាមានអ្នករង របួសឬស្លាប់នោះទេ។
មូលដ្ឋានទ័ពអាមេរិននៅអាកាស យានដ្ឋាននៃរដ្ឋធានីទីក្រុងបាដាដបានទទួលរងការវាយប្រហារ ពីសំណាក់ដ្រូនចំនួន២នៅព្រឹកថ្ងៃចន្ទនេះប៉ុន្តែត្រូវ បានបាញ៉ទំលាក់ប្រព័ន្ធ
ការពាររបស់ទ័ពអាមេរិក។
យោងតាមប្រភពព័ត៌មានក្នុងស្រុកនិងរូបភាពមួយចំនួនទៀតបានបង្ហាញថាដ្រូនដែលមានសរសេរអក្សរជាភាសាអ៊ីរ៉ាក់ដែលត្រូវបានគេបកប្រែថាជាការសងសឹងចំពោះមេដឹកនាំ
យោធារបស់អ៊ីរ៉ង់លោក Soleimani ៕ ប្រែសម្រួល៖ស៊ុនលី