ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង ព្រមានប្រឆាំងប្រទេស ដែលជ្រៀតជ្រែកការងារ របស់កាហ្សាស្ថាន

បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងាររដ្ឋ RIA news នៅថ្ងៃពុធនេះបានឲ្យដឹងថា ប្រទេសរុស្សីបានចេញ សេចក្តីថ្លែងការណ៍ក្នុងការ ព្រមានទៅលើបណ្តាប្រទេស
ផ្សេងទៀតដែលមានបំណង ចង់ជ្រៀតជ្រែងទៅលើកិច្ចការងារ របស់ប្រទេសកាហ្សាស្ថាន។

អ្នកនាំពាក្យរបស់ វិមានក្រមឡាំងលោក Dmitry Peskov នៅថ្ងៃពុធនេះបានបញ្ជាក់ថា បច្ចុប្បន្នបញ្ហានៅកាហ្សាស្ថាន អាចដោះស្រាយបញ្ហាទាំងឡាយ ដោយខ្លួនឯងបានហើយវាគឺជា រឿងចាំបាច់ដែលអ្នកដទៃ មិនគួរជ្រៀតជ្រែកឡើយ។

លោកបន្តថា មកដល់ពេលនេះកាហ្សាស្ថាន គឺមិនដែលបានធ្វើការស្នើសុំរុស្សី ក្នុងការជួយដល់បញ្ហាក្នុងការ ដោះស្រាយបញ្ហាជាមួយនឹង បាតុករឡើយដែលពួកគេបាន លើកឡើងយកបញ្ហានៃការកើនឡើង តម្លៃថ្លៃសាំង និងបានទាមទារឲ្យមានការចុះចេញ នូវមន្ត្រីរដ្ឋាភិបាលមួយចំនួនផងដែរ។

ក្នុងនោះផងដែរក្រសួងការបរទេសរុស្សី បានប្រកាសដែរថា ខ្លួននៅតែបន្តកំពុងតាមដាន ពិនិត្យយ៉ាងកៀកកិតចំពោះស្ថានភាព របស់ប្រទេសជិតខាងដែល ស្ថិតនៅភាគខាងត្បូងមួយនេះ ហើយជឿជាក់ថា បញ្ហានៅក្នុងប្រទេសនេះ នឹងអាចត្រឡប់ទៅរកស្ថានភាព ដើមវិញក្នុងពេលឆាប់ៗនេះ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top