ព័ត៌មានអន្តរជាតិ

មន្ត្រីចរចាអាមេរិក និងរុស្ស៊ី ជួបគ្នាក្នុងទីក្រុងហ្សឺណែវ ជុំវិញបញ្ហាអ៊ុយក្រែន

បរទេស៖ មន្ត្រីមកពីប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នាពេលបច្ចុប្បន្ននេះ កំពុងតែប្រារព្ធធ្វើកិច្ចពិភាក្សាសន្តិសុខ នៅក្នុងទីក្រុងហ្សឺណែវ ដែលជាការចាប់ផ្តើមដំណើរការ សកម្មភាពការទូតរយៈពេល មួយសប្ដាហ៍នៅតំបន់អឺរ៉ុប ក្នុងគោលបំណងរំសាយភាពតានតឹង ជុំវិញបញ្ហាប្រទេសអ៊ុយក្រែន។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov និងគណៈប្រតិភូរបស់លោក បានធ្វើដំណើរទៅដល់ ដោយមានប៉ូលិសអមដំណើរ នៅទីកន្លែងបេសកកម្មការទូតអាមេរិក ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្រាប់កិច្ចពិភាក្សាទល់មុខគ្នា នៅថ្ងៃចន្ទនេះ ជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman និងក្រុមការងារ។

កិច្ចជំនួបគ្នានេះ ត្រូវបានគេមើលឃើញថា ជាវិធានការអាចទៅរួចបំផុតបំផុត ឆ្ពោះទៅរកធ្វើឡើងវិញ នូវកិច្ចពិភាក្សាគ្នា រវាងទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោន ស្របពេលដែលចំណងមិត្តភាព របស់ប្រទេសទាំងពីរធ្លាក់ចុះ ដល់កម្រិតដ៏ទាបមួយ ជុំវិញការប្រមូលផ្តុំកងទ័ពរុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែន។

ប៉ុន្តែយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ALJAZEERA នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ត្រីការទូតមកពីភាគីទាំងពីរ គឺមានសុទិដ្ឋិនិយម ចំពោះភាពអាចទៅរួចនៃ ការរីកចម្រើនវិវត្តន៍ទៅមុខ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top