ព័ត៌មានជាតិ

រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល នឹងរៀបចំលំហាត់ សមយុទ្ធទ្រង់ទ្រាយធំ ក្រោមប្រធានបទសង្គ្រោះ ចំណាប់ខ្មាំងលើយន្តហោះ

ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល នឹងរៀបចំលំហាត់ សមយុទ្ធទ្រង់ទ្រាយធំមួយ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅអាកាសយាន្តដ្ឋាន អន្តរជាតិភ្នំពេញ ក្រោមប្រធានបទសង្គ្រោះ ចំណាប់ខ្មាំងលើយន្តហោះ ដោយមានការចូលរួមពីស្ថាប័ន កងកម្លាំងប្រដាប់អាវុធរួមទាំងមាន យន្តហោះ រថយន្តអគ្គីភ័យ រថយន្តពេទ្យ និង រថយន្តដឹកកងកម្លាំង ប្រដាប់អាវុធ ។

យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ផ្ញើជូនលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលទើបផ្សព្វផ្សាយផ្លូវការ នៅថ្ងៃនេះ បានឲ្យដឹងថា ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងកិច្ចប្រតិបត្តិការ ឲ្យបានរលូន និង ទទួលបានជោគជ័យ សូមសាធារណៈជន កុំមានការភ័ន្តច្រឡំ ពីព្រឹត្តិការណ៍ នៅព្រឹកថ្ងៃទី១០ ខែមករាឆ្នាំ២០២០ ៕

To Top