ព័ត៌មានជាតិ

ឯកឧត្តម កែវ រតនៈ គោរពជូនពរ សម្ដេចតេជោ ក្នុងឱកាសខួប៣៧ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រី

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងបុគ្គលិកទាំងអស់ សូមគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួប៣៧ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រី យើងខ្ញុំសូមសម្ដែងនូវអំណរសាទរដោយស្មោះ អស់ពីដួងចិត្តនិងសូមគោរពជូនពរសព្វសាធុការពរជ័យ បវរសួស្ដី សេរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាបំផុតជូនចំពោះសម្ដេច សូមសម្តេចបន្តទទួលបាន ជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិមាតុភូមិប្រជាជនប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនរៀងទៅ។

សូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបីវត្ថុសក្ដិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មី សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំ សព្វសាធុការពរជ័យ ជូនសម្ដេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

To Top