ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព តាមរយៈការចូលរួមចំណែកជាគំរូក្នុងគម្រោងសហគមន៍មូលដ្ឋានដែលស្ថិតក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ជាផ្នែកមួយនៃគម្រោងនេះ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានផ្តល់ដើមឈើ និង អំពូលសូឡា និងបង្គោលភ្លើងសម្រាប់បំភ្លឺផ្លូវសាធារណៈនៅក្នុងសហគមន៍មូលដ្ឋានក្នុងខេត្តកំពង់ចាមក្រោមអធិបតីភាពរបស់ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) និងលោក Samson Wong នាយកគ្រប់គ្រងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប មានប្រសាសន៍ថា៖ «ក្នុងនាមប្រជាពលរដ្ឋក្នុងឃុំជ្រៃវៀន ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាដែលបានធ្វើជាគំរូដល់ក្រុមហ៊ុនផ្សេងទៀតក្នុងប្រទេសកម្ពុជាជាមួយនឹងគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គម(CSR)របស់ក្រុមហ៊ុន។ ជាមួយនឹងការផ្តល់អំពូលសូឡាបំភ្លឺផ្លូវ និងដើមឈើនៅថ្ងៃនេះមានន័យថា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានបភ្លឺ និងផ្តល់ពន្លឺដល់ប្រជាពលរដ្ឋ និងអ្នកជំនាន់ក្រោយក្នុងឃុំជ្រៃវៀនដែលនឹងធំឡើងក្នុងប្រទេសកម្ពុជាជាមួយនឹងបរិយាកាសបៃតង»។
ក្រុមការងាររបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា រួមជាមួយសមាជិក និងថ្នាក់ដឹកនាំសហគមន៍មូលដ្ឋាន បានមកជួបជុំគ្នាដើម្បីដាំដើមឈើ និងចាប់ផ្តើមដំឡើងបង្គោលភ្លើងសូឡាបំភ្លឺផ្លូវ។
ក្រៅពីដាំដើឈើក្នុងអំឡុងពិធីនេះ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានផ្តល់ដើមឈើចំនួន ២.០០០ដើមផ្សេងទៀតទៅឱ្យសហគមន៍ និងដំឡើងបង្គោលភ្លើងសូឡាបំភ្លឺផ្លូវចំនួន ១០០បង្គោលនៅតាមដងផ្លូវនៅក្នុងសហគមន៍នេះ។
លោក Samson Wong នាយកគ្រប់គ្រងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «យើងនៅទីនេះថ្ងៃនេះ ដោយសារយើងចង់គាំទ្រប្រជាជនក្នុងសហគមន៍នេះឱ្យមានបរិស្ថានបៃតង និងសុវត្ថិភាព។ មហិច្ឆិតារបស់យើងគឺចូលរួមអភិវឌ្ឍកម្ពុជាដ៏ប្រសើរ ហើយយើងកំពុងធ្វើកិច្ចការនេះដោយផ្តោតការយកចិត្តទុកដាក់លើសសរស្តម្ភសំខាន់ៗចំនួន៣៖ បរិស្ថាន សង្គម និងការទទួលខុសត្រូវ។ ស្របតាមសសរស្តម្ភបរិស្ថាន យើងកំពុងផ្តល់ដើមឈើដើម្បីស្រូបយកកាបូនឌីអុកស៊ីតដែលមានក្នុងបរិយាកាសរបស់យើង និងទប់ទប់នឹងការប្រែប្រួលអាកាសធាតុ។ យើងដឹងថា នេះក៏ជាឱកាសមួយផងដែរដើម្បីបង្កើនសុវត្ថិភាពចរារចណ៍តាមដងផ្លូវ ដែលជាបញ្ហាមួយដែលយើងកំពុងដោះស្រាយក្នុងនាមជាក្រុមហ៊ុនមួយតាមរយៈសសរស្តម្ភសង្គមរបស់យើង ជាអ្វីដែលជំរុញយើងឱ្យដំឡើងអំពូលសូឡាបំភ្លឺផ្លូវនៅឃុំជ្រៃវៀននេះ»។
ក្រៅពីគម្រោងសហគមន៍បៃតង ដែលគាំទ្រសហគមន៍មូលដ្ឋាន ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានបំណងកាត់បន្ថយផលប៉ះពាល់បរិស្ថាននៅក្នុងផលិតកម្មរបស់ខ្លួនផងដែរ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនចូលរួមចំណែកដ៏ធំមួយក្នុងការអភិរក្សបរិស្ថានតាមរយៈការផ្តល់ជូនពានរង្វាន់ Cambodia Eurocham CSR Awards 2021 ដ៏មានកិត្យានុភាព។
នៅខែធ្នូ ឆ្នាំមុន ស្ថិតក្រោមពាក្យស្លោក ចូលរួមអភិវឌ្ឍកម្ពុជាឲ្យកាន់តែប្រសើរ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានចាប់ផ្តើមសាងសង់រោងចក្រជីវម៉ាស់ធំបំផុតនៅកម្ពុជា ដែលជាផ្នែកនៃគំនិតផ្តួចផ្តើមមួយ ដើម្បីពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ក្រុមហ៊ុនបានកាត់បន្ថយដោយជោគជ័យនូវការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បាន ៥០ភាគរយចាប់តាំងពីឆ្នាំ២០១៣មក។
អំពីក្រុមហ៊ុន HEINEKEN
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ក្នុងគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតភាពជឿជាក់ ដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយសក្តានុពលរបស់ខ្លួននៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិក ៧០០នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០.០០០នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានបំណង “ចូលរួមអភិវឌ្ឍកម្ពុជាដឲ្យកាន់តែល្អប្រសើរ” ជាមួយនឹងការផ្តោតលើការងារបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោកដែលមានអព្យាក្រិតភាពនៃកាបូន កាន់តែស្មើភាព និងពិភពលោកកាន់តែស្រស់បំព្រង៕