ព័ត៌មានជាតិ

Update ៖ អភិបាលខេត្តកែប បញ្ជាក់ថា កម្លាំងសមត្ថកិច្ចជួយសង្គ្រោះកម្មករ បាន៧នាក់ហើយ ក្នុងករណីបាក់អាគារ

ភ្នំពេញ ៖ អភិបាលខេត្តកែប លោក កែន សត្ថា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នេះថា ក្រុម សមត្ថកិច្ច បានជួយសង្គ្រោះមនុស្ស បាន៧នាក់ហើយ ក្នុងករណីបាក់អាគារ នៅខេត្តកែប ។

លោកកែន សត្ថា អភិបាលខេត្តកែបថ្លែងបញ្ជាក់ថា “ខាងយើងកំពុងជួយសង្គ្រោះបាន៧នាក់ហើយ”។

ចំណែក លោកកែវ វី អ្នក នាំ ពាក្យ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះ មហន្តរាយបានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី៣ ខែ មករា ឆ្នាំ ២០២០នេះថា មន្រ្តីគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ និងកម្លាំង៧១១ កំពុងចេញដំណើរចុះទៅជួយសង្រ្គោះពលរដ្ឋ ក្នុងករណីបាក់រលំអគារ នៅខេត្តកែប ខណៈកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន កំពុងអន្តរាគមន៍ចុះជួយសង្រ្គោះ និងយកមនុស្សចេញបាន ជាបន្តបន្ទាប់ហើយ៕

To Top