ព័ត៌មានអន្តរជាតិ

លោក XiJinping អ្នកប្រសប់ផ្សព្វផ្សាយ កសិផលពិសេស

លោកXiJinpingប្រធានរដ្ឋចិនធ្លាប់បានចុះត្រួតពិនិត្យការងារ នៅកន្លែងជាច្រើន ចុះទៅដើរស្រែ យកចត្តទុកដាក់ ដល់ការអភិវឌ្ឍកសិផល ពិសេសក្នុងតំបន់ ។ ក្រោយការវាយតម្លៃ របស់លោកផ្កា Daylilyនៅក្រុងDatong ខេត្ត Shanxi ផ្សិតZhashuiខេត្តShanxi តែស Anji ខេត្តZhejiang ស្រា នៅខេត្តGuizhou កសិផលទាំងអស់ សុទ្ធតែពេញនិយម នៅតាមបណ្តាញអ៊ីនធឺណែត ដូច្នេះក្នុងចិត្ត របស់ប្រជាជន លោកក៏បានក្លាយទៅជាអ្នក ប្រសប់ផ្សព្វផ្សាយ ផលិតផលពិសេស ។

ថ្ងៃទី១១ ខែឧសភាឆ្នាំ២០២០ មូលដ្ឋានដាំផ្កា Daylily សរីរាង្គក្រុង Tatong ខេត្ត Shanxi លោកXiJinping ដែលកំពុងចុះត្រួតពិនិត្យ ការងារនៅខេត្ត Shanxi បានពិនិត្យមើលការ រីកលូតលាស់ នៃ ផ្កាDaylily ហើយនិយាយលេង យ៉ាងជិតស្និទ្ធជាមួយកសិករ ដែលកំពុងធ្វើការ ។ លោកបានលើកឡើងថា Daylily អាចធ្វើទៅ ជាឧស្សាហកម្មធំ មានអនាគតអភិវឌ្ឍន៍ដ៏ល្អ ។ ត្រូវធានាឱ្យបានល្អ និងអភិវឌ្ឍន៍ ឱ្យបានល្អ នូវឧស្សាហកម្មនេះ ធ្វើឱ្យផ្កាDaylily ក្លាយជាផ្កាដែលនាំមក នូវប្រាក់ចំណូលដល់កសិករ ។

ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២០ ភូមិ Jinmi ស្រុក ​Zhashui ខេត្តShaxi

លោកXiJinping បានចុះត្រួតពិនិត្យការងារ នៅភូមិ Jinmi ដើម្បីស្វែងយល់ពីស្ថានការណ៍ អភិវឌ្ឍន៍ដំណាំផ្សិតនៅទីនេះ ហើយលើកទឹកចិត្តអ្នកភូមិJinmi ធ្វើជំរុញដំណាំផ្សិត ទៅជាឧស្សាហកម្មធំ ។

ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ លោក XiJinping បានចូលរួមការពិនិត្យ ពិភាក្សារបាយការណ៍ ការងាររដ្ឋាភិបាល ជាមួយប្រតិភូតំណាង ប្រជាជន ខេត្តGuizhou ពេលចូល រួម ការពិនិត្យ ពិភាក្សារបាយការណ៍ការងារ រដ្ឋាភិបាលជាមួយប្រតិភូតំណាង ប្រជាជនខេត្តGuizhou កិច្ចសន្ទនា រវាងលោក XiJinping និងលោកស្រីYuLiufang លេខាធិការបក្សប្រចាំភូមិ Yanbo ខេត្តGuizhou បានធ្វើឱ្យស្រា ដែលផលិត នៅខេត្តGuizhou ពេញនិយម នៅតាមបណ្តាញអ៊ីនធឺណែត ។ ស្រាពិសេសក្នុងតំបន់បានក្លាយ ទៅឧស្សាហកម្ម សំខាន់ក្នុងភូមិ ហើយនាំអ្នកភូមិឆ្ពោះទៅរកជីវភាពធូរធារបង្គួរ ។

ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ សមាជិកបក្សកុម្មុយនិស្តចិន នៅភូមិHuangshe ស្រុកAnji ក្រុងHuzhou ខេត្តZhejiang បានសរសេរសារលិខិត ជូនលោកXiJinping ដោយលើកឡើង ពីការបរិច្ចាគកូនឈើ នៃដើមតែសចំនួន១៥លានដើម ដល់តំបន់ក្រីក្រ ដើម្បីជួយប្រជាជននៅទីនេះ ឱ្យចេញផុត ពីភាពក្រីក្រ បន្ទាប់ពីទទួលបានការអនុញ្ញាត ដោយលោកXiJinping ក្រោមការគាំទ្រ នៃរដ្ឋបាលគ្រប់ជាន់ថ្នាក់ នៅថ្ងៃទី២២ ខែតុលា ឆ្នាំដដែល កូនឈើ នៃដើមតែសដំបូង ដែលបានបរិច្ចាគ ដោយភូមិ Huangdu ត្រូវបានដាំនៅតំបន់Pu’an ។ បន្ទាប់ពីការខិតខំប្រឹងប្រែង អស់រយៈពេលជាង២ឆ្នាំ ចម្ការតែប្រហែល១៣៣ហិកតា សម្រាប់កាត់បន្ថយភាពក្រីក្រ ឈ្មោះ“ស្លឹកសលេខទី១” ត្រូវបានបង្កើតឡើងប្រកប ដោយគុណភាពខ្ពស់ និងស្តង់ដារខ្ពស់៕

To Top