ព័ត៌មានជាតិ

Update :រហូតពេលនេះ កម្លាំងសមត្ថកិច្ចជួយសង្គ្រោះ ជនរងគ្រោះ បាន១៦នាក់ ក្នុងនោះ ស្លាប់ម្នាក់

ភ្នំពេញ ៖ រហូតមកដល់ពេល កម្លាំងសមត្ថកិច្ចចម្រុះ បានជួយសង្គ្រោះជនរងគ្រោះ បាន១៦នាក់ ក្នុងនោះស្លាប់ម្នាក់ ក្នុងករណីបាក់រលំអគារ នៅក្រុងកែប ខេត្តកែប នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ។

ខណៈពេលនេះ លោក គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានចុះទៅដល់កន្លែងកើតហេតុផងដែរ។

សូមរំលឹកថា នៅវេលាម៉ោង ៤៖៣០នាទី នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាករលំអគារមួយកន្លែង កម្ពស់ ៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ស្របពេលដែលកម្លាំងគណៈកម្មាធិជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្លាំងសង្គ្រោះ ៧១១ ដុតដៃ ដុតជើង សង្គ្រោះកម្មករ ចេញពីគំនរបាក់បែក៕

To Top