ព័ត៌មានអន្តរជាតិ

IMF ទម្លាក់ការព្យាករណ៍ កំណើនសកលឆ្នាំ២០២២ មកនៅត្រឹម ៤,៤% ចំពេលមានការកើនឡើង ករណីឆ្លងទម្រង់អូមីក្រុង

វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើងត្រឹម ៤,៤ ភាគរយនៅឆ្នាំ២០២២ ធ្លាក់ចុះ ០,៥ ភាគរយពីការព្យាករណ៍កាលពីខែតុលា នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពថ្មី នៃរបាយការណ៍ទស្សនវិស័យ សេដ្ឋកិច្ចពិភពលោករបស់ខ្លួន។

កំណើននឹងថយចុះ នៅពេលដែលសេដ្ឋកិច្ច ជួបនឹងការរំខានការផ្គត់ផ្គង់ អត្រាអតិផរណាខ្ពស់ បំណុលកត់ត្រា និងភាពមិនច្បាស់លាស់ជាប់រហូត នេះបើតាមការលើកឡើង របស់នាយករងគ្រប់គ្រងទីមួយលោកស្រី Gita Gopinath។

លោកស្រី Gopinath ដែលពីមុនជាប្រធានសេដ្ឋវិទូរបស់ IMF បានលើកឡើងថា “ការរីករាលដាលយ៉ាងឆាប់ រហ័សនៃទម្រង់ឆ្លងអូមីក្រុង បាននាំឱ្យមានការរឹតបន្តឹង ការចល័តឡើងវិញ នៅក្នុងប្រទេសជាច្រើន និងបង្កើនការខ្វះខាតកម្លាំងពលកម្ម” ។

លោកស្រីបានបន្ថែមថា ខណៈពេលដែលទម្រង់ ឆ្លងថ្មីប្រភេទអូមីក្រុង នឹងថ្លឹងថ្លែងលើសកម្មភាព នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ឥទ្ធិពលនេះនឹងថយចុះ ចាប់ពីត្រីមាសទី២ តទៅ។

លោក Petya Koeva Brooks អនុប្រធាននាយកដ្ឋានស្រាវជ្រាវរបស់ IMF បានប្រាប់កាសែតស៊ិនហួ នៅក្នុងបទសម្ភាសន៍ដាច់ ដោយឡែកមួយកាលពីថ្ងៃអង្គារថា ការសន្មត់របស់ IMF គឺខណៈពេលដែលអាច មានការបិទទ្វារក្នុងស្រុក និង “រឿងដែលផ្ទុះឡើង” កម្រិតនៃការសម្រាក ព្យាបាលនៅមន្ទីរពេទ្យ និងចំនួនអ្នកស្លាប់កំពុងកើនឡើង ដល់កម្រិតទាបបំផុតនៅចុងឆ្នាំ ៕

ដោយ ឈូក បូរ៉ា

To Top