ព័ត៌មានអន្តរជាតិ

ត្រឹម ២៤ម៉ោង បារាំង​ រកឃើញករណី ឆ្លងជំងឺកូវីដ-១៩ រហូតដល់ជាង ៥០ម៉ឺនករណី

ប៉ារីស ៖ ចំនួនករណីឆ្លងប្រចាំថ្ងៃ នៃជំងឺកូវីដ-១៩ របស់ប្រទេសបារាំង បានកើនឡើងដល់កំណត់ត្រាថ្មីមួយ កាលពីថ្ងៃអង្គារ បន្ទាប់ពី ករណីចំនួន ៥០១,៦៣៥ករណី ត្រូវបានកត់ត្រា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នេះបើយោងតាមទិន្នន័យពីទីភ្នាក់ងារ សុខភាពសាធារណៈ របស់ប្រទេសនេះ។

ទិន្នន័យបានបង្ហាញថា ចំនួនអ្នកជំងឺកូវីដ-១៩ ដែលកំពុងមើលថែ យ៉ាងយកចិត្តទុកដាក់ បានធ្លាក់ចុះចំនួន ៣៥នាក់ពីមួយថ្ងៃមុនមកត្រឹម ៣៧៤១នាក់កាលពីថ្ងៃអង្គារ ប៉ុន្តែការស្លាប់ចំនួន ៣៦៤នាក់ទៀតត្រូវបានចុះបញ្ជី ។ មកទល់នឹងពេលនេះ ប្រទេសនេះ បានកត់ត្រាការស្លាប់សរុបចំនួន ១០២,០៨៦ នាក់ ដែលទាក់ទងនឹងជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យ។

ការអនុម័តវ៉ាក់សាំងនេះ បានចូលជាធរមាន នៅក្នុងប្រទេសបារាំង កាលពីថ្ងៃចន្ទ ហើយឥឡូវនេះជាកាតព្វកិច្ច សម្រាប់មនុស្ស ដែលមានអាយុលើសពី ១៦ ឆ្នាំ ដើម្បីចូលកន្លែងសាធារណៈ ។

កុមារដែលមានអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំមិនមានកាតព្វកិច្ចត្រូវចាក់វ៉ាក់សាំងនោះទេ ប៉ុន្តែត្រូវបង្ហាញប័ណ្ណសុខភាព ហើយចាប់ពីថ្ងៃច័ន្ទ អាចទទួលបានវ៉ាក់សាំង បង្ការ។

រដ្ឋមន្ត្រីក្រសួង សុខាភិបាល លោក Olivier Veran បានប្រាប់បណ្តាញព័ត៌មានបារាំង LCI កាលពីថ្ងៃអង្គារថា ពលរដ្ឋបារាំងចំនួន ៩លាននាក់ អាចបាត់បង់លិខិតឆ្លងដែន ប្រសិនបើពួកគេមិនបានទទួលការ ចាក់ថ្នាំដូសជំរុញ ត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ។ គិតត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ការចាក់វ៉ាក់សាំង ត្រូវបានចាត់ទុកថា ពេញលេញ ប្រសិនបើកម្រិតថ្នាំដូសជំរុញ ត្រូវបានទទួលក្នុងរយៈពេល ៤ខែ បន្ទាប់ពីការចាក់លើកទី២៕

ដោយ ឈូក បូរ៉ា

To Top