បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ថា ប្រទេសថៃឡង់ដ៏ បានរកឃើញថា មានអ្នកឆ្លងជំងឺកូវីដ-៩ថ្មីជាង៧.០០០នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។
គេបានដឹងថា កាលពីថ្ងៃពុធ ទី២៦ ខែមករា ក្រុមគ្រូពេទ្យបានប្រមូលយក សំណាករកមេរោគបង្កជំងឺកូវីដ-១៩ នៅក្នុងក្រុងបាងកក ។
កាលពីថ្ងៃពុធ ប្រទេសថៃឡង់ដ៏ បានរាយការណ៍ថា មានអ្នកឆ្លងវីរុសថ្មីចំនួន៧.៥៨៧នាក់ និងមានអ្នកស្លាប់ ១៩នាក់បន្ថែម ទៀត នេះបើយោងតាមមជ្ឈមណ្ឌល តាមដានពីស្ថានភាពជំងឺកូវីដ-១៩នៅក្នុងប្រទេសនេះបានឲ្យដឹងដូច្នេះ ។
សរុបចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសស្ថិតនៅអាស៊ីអាគ្នេយ៏ មួយនេះបានកើនឡើងដល់ ២,៣៩លាននាក់ ទន្ទឹមនឹង នេះដែរ សរុបអ្នកស្លាប់បានកើនឡើងដល់ ២២.០៧៦នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
