ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ ជំរុញឲ្យក្រុមតាលីបង់ ចូលរួមជាមួយ សហគមន៍អន្ដរជាតិ នាពេលអនាគត

យូអិន៖ បេសកជនអង្គការសហប្រជាជាតិ ប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានជំរុញឱ្យក្រុមតាលីបង់ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះការចូលរួមនាពេលអនាគត ជាមួយសហគមន៍អន្តរជាតិ។

ដោយកត់សម្គាល់ថា ម្ចាស់ជំនួយមួយចំនួន “ស្ទាក់ស្ទើរ” ក្នុងការរួមចំណែកផ្នែកហិរញ្ញវត្ថុ ដើម្បីជួយដោះស្រាយវិបត្តិមនុស្សធម៌ នៅក្នុងប្រទេសនេះ លោកស្រី Deborah Lyons តំណាងពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីស្ថានភាពនៅក្នុង ប្រទេសអាហ្វហ្គានីស្ថានថា លោកស្រីសង្ឃឹមថា “ក្រុមតាលីបង់នឹង បង្ហាញការប្តេជ្ញាចិត្ត ចំពោះផ្លូវ ឆ្ពោះទៅរកការចូលរួម នាពេលអនាគតជាមួយសហគមន៍អន្តរជាតិ ដើម្បីធានាថាមូលនិធិ ម្ចាស់ជំនួយសំខាន់ៗ មិនត្រូវបានបង្វែរ ឬប្រើប្រាស់ខុសនោះទដ”។

កាលពីថ្ងៃពុធ ក្រុមការងាររបស់អង្គការសហប្រជាជាតិ ក្នុងប្រទេសនេះ បានដាក់ឱ្យដំណើរការនូវគម្រោង One-UN Transitional Engagement Framework (TEF) ដែលជាគម្រោងថវិកាចំនួន ៣,៦ ពាន់លានដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងទ្រទ្រង់សុខភាព ការអប់រំ និងសេវាកម្មសំខាន់ៗផ្សេងទៀត ពេញមួយឆ្នាំ២០២២។

បេសកជនរូបនេះបានលើកឡើងថា អង្គការសហប្រជាជាតិ បានរក្សាការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីផ្តល់ការគាំទ្រ រួមជាមួយនឹងដៃគូជំនួយ ចាប់តាំងពីក្រុមតាលីបង់ បានក្លាយជាអាជ្ញាធរពិតប្រាកដ នៃប្រទេស ដែលហែកហួរដោយសង្រ្គាម ដែលបង្កាការលំបាក ដល់ប្រជាជនប្រហែល ១៨ លាននាក់កាលពីឆ្នាំមុន។

ដោយនិយាយអំពីផ្លូវ ដែលក្រុមតាលីបង់ គួរតែយកនោះលោកស្រី Lyons ដែលជាប្រធានបេសកកម្មជំនួយរបស់អង្គការ សហប្រជាជាតិនៅអាហ្វហ្គានីស្ថាន បានលើកឡើងថា “តាមផ្លូវ” ខ្ញុំមានន័យថា ជាស៊េរីនៃការប្តេជ្ញាចិត្តច្បាស់លាស់ និងយល់គ្នាទៅវិញទៅមក ជាមួយនឹងសិទ្ធិមនុស្សនៅជួរមុខ ដែលនឹងផ្តល់លទ្ធផល។

នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចូលរួមសហគមន៍នៃប្រជាជាតិនានា ដោយធានាបាននូវភាពស្របច្បាប់ក្នុងស្រុក ដែលស្របតាមប្រវត្តិសាស្រ្តទំនើប របស់ប្រទេសអាហ្វហ្គានីស្ថាន និងសេចក្តីប្រាថ្នា នៃចំនួនប្រជាជនរបស់ខ្លួន ចរិតលក្ខណៈចម្រុះជាតិសាសន៍ និងអត្តសញ្ញាណប្រពៃណីឥស្លាម៕ ដោយ ឈូក បូរ៉ា

To Top