ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង១១.០០០នាក់ ខណៈវីរុសបំប្លែងខ្លួនថ្មី Omicron កំពុងបន្តរាតត្បាត

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ ប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់ថា មានករណីថ្មី នៃជំងឺកូវីដ-១៩ចំនួន១១.៥៨៨នាក់ ស្របពេលនេះដែរ មានការរាតត្បាត នៃវីរុសបំប្លែង ខ្លួនថ្មី Omicron ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ជាមួយនឹងការកើនឡើង ចំនួនសរុបនៃអ្នកឆ្លងជំងឺនៅក្នុងប្រទេស បានកើនឡើង ដល់៤.៣៣០.៧៦៣នាក់ ។

គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩បានកើនឡើង ពី១៧នាក់ដល់១៤៤.២៨៥ នាក់ ទន្ទឹមមនឹងនេះដែរ មានអ្នកជាសះស្បើយបន្ថែមទៀត២.៥៩០នាក់ ដោយសារជំងឺ ដែលនាំឲ្យ ចំនួនអ្នកជាសះស្បើយពី ជំងឺសរុបដល់៤.១៣៣.៩២៣នាក់ ។

រដ្ឋាភិបាលបានធ្វើការចាក់ថ្នាំ ជាង៣១៣.៣០លានដូស ក្នុងនោះបូករួមទាំងដូសជំរុញទី៣ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top