ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ីថា ទំនាក់ទំនងរុស្ស៊ី-ចិន នៅពេលនេះ គឺមិនធ្លាប់មានពីមុនមក នោះទេ

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា មិត្តភាពរវាង រុស្ស៊ី និងចិន បានក្លាយជាឧទាហរណ៍ មួយអំពីរបៀប ដែលប្រជាជាតិទាំងពីរ អាចអភិវឌ្ឍន៍រួមគ្នា និងគាំទ្រគ្នាទៅវិញទៅមក “ស្ទើរតែគ្រប់វិស័យ”។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់សមភាគីចិនលោក ស៊ី ជិនពីង ប្រធានាធិបតីចិន ក្នុងជំនួបទល់មុខគ្នាលើកដំបូងចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត Covid-19 លោក ពូទីន បានកត់សម្គាល់ពីរបៀបដែលទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង មានទំនាក់ទំនងគ្នាឥតឈប់ឈរ ហើយបានបន្តជំរុញ កិច្ចសហប្រតិបត្តិការ។

លោកពូទីនបាននិយាយនៅក្នុងសេចក្តីអធិប្បាយជាសាធារណៈមុនពេលចាប់ផ្តើមកិច្ចពិភាក្សាថា “ទាក់ទងនឹងទំនាក់ទំនងទ្វេភាគីរបស់យើង ពួកគេពិតជាកំពុងអភិវឌ្ឍយ៉ាងខ្ជាប់ខ្ជួនក្នុងស្មារតីនៃមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រ”។ “ពួកគេបានទទួលនូវធម្មជាតិពិតដែលមិនធ្លាប់មានពីមុនមក ហើយជាឧទាហរណ៍ នៃទំនាក់ទំនងដ៏មានតម្លៃ ដែលជួយភាគីទាំងពីរឱ្យអភិវឌ្ឍ ហើយក្នុងពេលតែមួយ គាំទ្រគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍន៍របស់ពួកគេ”។

បន្ទាប់ពីជំនួបរវាងមេដឹកនាំទាំងពីរ គឺប្រទេស រុស្ស៊ី និងចិន បានចេញសេចក្តីថ្លែងការណ៍រួមមួយដែលបន្លឺសំឡេងនៃការលើកឡើងរបស់លោក ពូទីន បែបនេះ ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top