ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃ នៅប៉ែកខាងលិចអូស្ត្រាលី គំរាមកំហែង ដល់អាយុជីវិតមនុស្ស និងបំផ្លាញ ផ្ទះអស់ជាច្រើនខ្នង

បរទេស ៖ ទូរស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ថា ករណីភ្លើងឆេះព្រៃកើតឡើងនៅតំបន់ ភាគខាងលិច នៃប្រទេសអូស្ត្រាលី បានគំរាមកំហែង ដល់អាយុជីវិតមនុស្ស និងបំផ្លាញផ្ទះសម្បែងអស់ជាច្រើនខ្នង ។

បន្ទាប់ពីកំណត់ត្រា បានកត់នារដូវក្តៅនេះ នៅភាគខាងលិចនៃប្រទេសអូស្ត្រាលី មានករណីភ្លើងឆេះព្រៃកើតឡើង ដោយបានគំរាមកំហែង ដល់អាយុជីវិតមនុស្សជាច្រើន ។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃបានគ្របដណ្តប់ នៅរដ្ឋប៉ែកខាងលិចអូស្ត្រាលី ដោយបានបំផ្លាញ ផ្ទះសម្បែងជាច្រើនខ្នង និងបានឆេះដីស្រែអស់ ប្រមាណ៦០.០០០ហិកតា ។

តាមរយៈខ្សែវីដេអូមួយ ដែលមានរយៈពេល៥០វិនាទី បានបង្ហាញឲ្យឃើញថា ភ្លើងឆេះព្រៃ បានឆេះរាលដាលខ្លាំង ហើយមានឧទ្ធម្ភាគចក្រ និងរថយន្តជួយសង្គ្រោះ ចូលដល់ទីតាំងដែលឆាបឆេះនោះ ដើម្បីធ្វើការពន្លត់ភ្លើងកុំឲ្យបន្ត ឆេះរាលដាល ទៅតំបន់ផ្សេងទៀត ។ ក្រុមអាជ្ញាធរប្រចំារដ្ឋប៉ែកខាងលិចអូស្ត្រាលី បានព្រមានពីការបំរ៉ែ បំរួលអាកាសធាតុ ។

នៅក្នុងខ្សែវីដេអូនេះក៏បានបង្ហាញ ពីការជួយអន្តរាគមន៍របស់ក្រុមពន្លត់អគ្គីភ័យ ដែលបានខិតខំពន្លត់ តែដោយសារផលវិបាក ពីការកើនឡើងសីតុណ្ហភាព នៅពេលភ្លើងបានឆាបឆេះខ្លំាង ។ ជាពិសេស អាជ្ញាធរបានសម្តែងព្រួយបារម្ភ ដែលគំរាមកំហែង ដល់អាយុជីវិតពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top