ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន បិទបញ្ចប់ប្រតិបត្តិការ រុករកជនរងគ្រោះ ក្នុងឧបទ្ទវហេតុ បាក់រលំអគារ នៅខេត្តកែប នាថ្ងៃទី៥មករានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសស្វាគមន៍ ជំនួយរបស់លោក កឹម សុខា សម្រាប់ជនរងគ្រោះ ក្នុងឧបទ្ទវហេតុ បាក់រលំអគារនៅខេត្តកែប។
បន្ថែមពីលើនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកសរសើរថា លោក កឹម សុខា ប្រសើរជាងមន្រ្តី ក្នុងជួររាជរដ្ឋាភិបាល មួយចំនួនផងដែល មានស្មារតីជាតិនិយម ព្រោះពេលនេះមិនមែន ជាពេលត្រូវឈ្លោះគ្នា ឬប្រកាន់និន្នាការ នយោបាយនោះទេ ៕