ព័ត៌មានអន្តរជាតិ

បារាំង អំពាវនាវឲ្យពលរដ្ឋខ្លួន ចាកចេញពីអ៊ុយក្រែន

បរទេស៖ ប្រទេសបារាំង កាលពីថ្ងៃសៅរ៍ម្សិលមិនេះ បានប្រកាសក្នុងការអំពាវនាវ ឲ្យពលរដ្ឋរបស់ខ្លួនទាំងឡាយ ក្នុងការចាកចេញ ពីប្រទេសអ៊ុយក្រែន ប្រសិនបើមិនមានកិច្ចការងារ ចាំបាច់អ្វីដែលត្រូវបន្ត ក្នុងការស្នាក់នៅទេនោះ។

ពលរដ្ឋបារាំង ដែលភាគច្រើនរស់នៅ ក្នុងតំបន់ Kharkiv, Luhansk និង Donetsk ត្រូវបានស្នើសុំពីសំណាក់ រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង ដោយផ្ទាល់ដើម្បីចាកចេញ ពីតំបន់ទាំង៣នេះ ដោយមិនមានការពន្យាពេលឡើយ ដោយសារតែបញ្ហា សន្តិសុខ។

ក្រសួងការបរទេស បានបញ្ជាក់ថា៖ វាគឺជាការណែនាំម្តងទៀត ដោយរដ្ឋាភិបាល ប្រទេសបារាំង។អ្នកទាំងអស់គ្នា មិនគួរធ្វើដំណើរ ទៅកាន់តំបន់ព្រំដែន ភាគខាងជើង ឬខាងកើតនៃប្រទេសអ៊ុយក្រែន ឡើយហើយពលរដ្ឋបារាំង ទាំងឡាយដែលមានបំណងចង់ ធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ផង។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា សេចក្តីប្រកាសទាំងនេះ បានធ្វើឡើងនៅក្រោយពេល ដែលលោករដ្ឋមន្ត្រីក្រសួងការបរទេសបារាំង Jean Yves Le Drian បានធ្វើការពិភាក្សាគ្នា តាមទូរស័ព្ទរួចមក ជាមួយនឹងសមភាគី រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី លោក Sergei Lavrov អំពីបញ្ហាស្ថានភាព នៅក្នុងតំបន់ព្រំដែន ជាមួយនឹងអ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top