ព័ត៌មានអន្តរជាតិ

កាណាដា បង្កើនចំនួនយោធា ក្បែរទៅនឹងព្រំដែន របស់រុស្ស៊ី

" "

បរទេស៖​ ប្រទេសកាណាដានៅសប្តាហ៍នេះ បានប្រកាសក្នុងការបង្កើនចំនួនវត្តមាន របស់កងកម្លាំងយោធារបស់ខ្លួន ទៅនឹងព្រំដែនរបស់រុស្ស៊ី ព្រមទាំងការដាក់ទណ្ឌកម្មប្រឆាំងទៅនឹង រដ្ឋាភិបាលមូស្គូផងដែរ ក្រោមមូលហេតុថា រុស្ស៊ីកំពុងមានផែនការវាយលុក ទៅលើប្រទេសអ៊ុយក្រែន។

គិតមកត្រឹមពេលនេះសមាជិកយោធា របស់កាណាដា ប្រមាណជា៤៦០នាក់ បានធ្វើដំណើរទៅដល់ប្រទេសឡាត់វៀត ដែលស្ថិតនៅក្នុងតំបន់ប៉ាល់តិក ដែលមានព្រំដែនជាមួយនឹងរុស្ស៊ី ខណៈដែលយោធារបស់ខ្លួន ប្រមាណជា៥៤០នាក់ កំពុងមានវត្តមាន នៅទីនោះរួចទៅហើយ។

" "

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានបញ្ជាក់ទៀតដែរថា ៖កាណាដានិងសម្ព័ន្ធមិត្តរបស់យើង នឹងធ្វើការងារគ្រប់បែបយ៉ាង ដើម្បីការពារប្រជាធិបតេយ្យ។ ពួកយើងបានចាប់ផ្តើមសកម្មភាព ចាប់ពីថ្ងៃនេះទៅដើម្បីប្រឆាំង ទៅនឹងលទ្ធិផ្តាច់ការនិយមឲ្យបាន។

" "

ការប្រកាសដោយរដ្ឋាភិបាលកាណាដា ត្រូវបានធ្វើឡើងបន្ទាប់ពីចំណាត់ការ របស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន មុននេះបន្តិច កាលពីថ្ងៃអង្គារក្នុងការបញ្ជូនយោធា ប្រមាណជា៨០០នាក់ ទៅកាន់ប្រទេសអ៊ីតាលី និងបញ្ជូនយន្តហោះចម្បាំង F-35 ចំនួន៨គ្រឿង ពីអាលល្លឺម៉ង់ ទៅភាគខាងកើតអឺរ៉ុប និងឧទ្ធម្ភាគចក្រ Apache ចំនួន៣២គ្រឿងទៅដល់ប៉ូឡូញជាដើម៕ ប្រែសម្រួល៖ស៊ុនលី

To Top