ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ភាគីចិន នឹងអនុវត្តយ៉ាងដាច់ខាត ក្នុងការគាំពារអធិបតេយ្យភាព និង ផលប្រយោជន៍ សន្តិសុខជាតិ

ទាក់ទិននឹងរឿង ដែលភាគីអាមេរិក បានប្រកាសពីការលក់អាវុធ ទៅឱ្យតំបន់តៃវ៉ាន់ ប្រទេសចិននៅពេលថ្មីៗកន្លងទៅនេះ ភាគីចិន បានសម្រេចចិត្ត នឹងអនុវត្តវិធានការ តបតវិញ ចំពោះសហគ្រាសឧស្សាហកម្មយោធា របស់អាមេរិក ចំនួនពីរ ដែលបានចូលរួម ការលក់អាវុធ ទៅឱ្យតំបន់តៃវ៉ាន់ ក្នុងរយៈពេលយូរមកហើយ ។ សហគ្រាសដែលបំផ្លាញផល ប្រយោជន៍ជាតិចិន ទាំងនោះចាំបាច់ត្រូវបង់ថ្លៃ ចំពោះការនេះ ។

នៅរយៈពេលកន្លះខែមុន ភាគីអាមេរិក សម្រេចចិត្តលក់ “សេវាកម្មវិធីគ្រាប់ មីស៊ីល Patriot” និង “គម្រោងឃ្លាំមើលសមរភូមិ” ដែលមាន តម្លៃប្រហែល១ រយលានដុល្លារ អាមេរិក ទៅឱ្យតំបន់តៃវ៉ាន់ ។ នេះគឺជាលើកទីពីរ ហើយ ដែលរដ្ឋាភិបាល អាមេរិកអាណត្តិនេះលក់អាវុធ ទៅឱ្យតំបន់តៃវ៉ាន់ បន្ទាប់ពីរដ្ឋាភិបាលអាណត្តិនេះ បានបង្កើតឡើងមក ដែលបានបំពាន យ៉ាងធ្ងន់ធ្ងរ នូវគោលការណ៍ប្រទេសចិន តែមួយនិងសេចក្តីប្រកាសរួមចំនួនបីរ វាងចិននិងអាមេរិក ជាពិសេស គឺការកំណត់នៃ “សេចក្តីប្រកាសថ្ងៃទី១៧ខែសីហា” ពោល គឺបានបង្កការបំផ្លាញ ដ៏ធ្ងន់ធ្ងរចំពោះអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិន ក៏ដូចជាសន្តិភាព និងស្ថិរភាព នៃច្រកសមុទ្រតំបន់តៃវ៉ាន់ផងដែរ ។

យោងតាមការ កំណត់ពាក់ព័ន្ធ នៃ 《ច្បាប់ស្តីពីការប្រឆាំង នឹងការដាក់ ទណ្ឌកម្មពីបរទេស》 របស់ចិនឱ្យដឹងថា ភាគីចិនសម្រេចចិត្ត អនុវត្តវិធានការ តបតវិញ ចំពោះទង្វើរបស់ក្រុមហ៊ុន បច្ចេកទេស Raytheon និង ក្រុមហ៊ុន Lockheed Martin ដែលបានចូលរួមការលក់ អាវុធទៅឱ្យតំបន់តៃវ៉ាន់ ក្នុងរយៈពេលយូរមកហើយ ប្រការនេះ គឺ សមហេតុផល និងស្របច្បាប់ ដែលបានបង្ហាញ ពីឆន្ទៈនិងការប្តេជ្ញាចិត្ត របស់ចិនក្នុងការការពារ អធិបតេយ្យភាពជាតិ និងបូរណភាពដែនដី យ៉ាងម៉ឺងម៉ាត់ ។

ក្នុងមួយរយៈពេលកន្លងមកនេះ ភាគីអាមេរិកបានបញ្ចេញសញ្ញា ខុសឆ្គង ចំពោះកម្លាំងដែលចង់ ឱ្យតំបន់តៃវ៉ាន់ ឯករាជ្យឥតឈប់ឈរ ។ ពីការប្រកាស ពីការលក់អាវុធ ទៅឱ្យតំបន់តៃវ៉ាន់ រហូតដល់រដ្ឋាភិបាលអាមេរិក ដាក់បញ្ចូលវិធានការ ជាច្រើនដែលហៅថា “លើកកម្ពស់ សមត្ថភាពការពារខ្លួន” ក្នុងថវិកាការពារជាតិឆ្នាំ២០២២ ទង្វើរបស់ភាគីអាមេរិក បែបនេះបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាពនិងស្ថិរភាព នៃច្រកសមុទ្រតំបន់តៃវ៉ាន់ ។

ឆ្នាំនេះជាខួបទី៥០ ដែលលោក Richard Milhous Nixon អតីតប្រធានាធិបតីអាមេរិក មកបំពេញទស្សនកិច្ច នៅប្រទេសចិន ។ កាលពីខែកុម្ភៈឆ្នាំ១៩៧២ ភាគីទាំងពីរចិន និងអាមេរិក បានចេញផ្សាយសេចក្តីប្រកាស ក្រុងសៀងហៃ ដើម្បីបញ្ជាក់ពីគោលការណ៍ប្រទេសចិន តែមួយ សេចក្តីប្រកាសនេះ និងគោលការណ៍ ៥ប្រការ នៃការរួមរស់នៅដោយសន្តិសហវិជ្ជមាន បានក្លាយជាមូលដ្ឋាន នៃទំនាក់ទំនងរវាងចិន និងអាមេរិកប្រកបដោយភាពប្រក្រតី និងប្រទេសទាំងពីរ បង្កើត សម្ព័ន្ធការទូតជាផ្លូវការ ។ ៥០ឆ្នាំក្រោយ ការពិត ជាក់ស្តែង ជាច្រើនបានបង្ហាញថា ភាគីអាមេរិក បានល្មើស នឹងពាក្យសន្យា នយោបាយ ចំពោះប្រទេសចិនម្តង ហើយម្តងទៀត ដែលក្លាយជាអ្នកបំផ្លាញ ដ៏ធំបំផុតខាងសន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ ។ ប៉ុន្តែមិនថា សហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ឃុបឃិតគ្នា យ៉ាងណាក៏ដោយ ក៏មិនអាចរារាំង បាននូវនិន្នាការប្រវត្តិសាស្ត្រ នៃការបង្រួបបង្រួម ត្រើយទាំងសងខាងនោះឡើយ ។

តំបន់តៃវ៉ាន់ជាចំណែកមួយ ដែលមិនអាចកាត់ផ្ដាច់បាន នៃដែនដីប្រទេសចិន ជាប់រហូតមក ហើយ គោលការណ៍ ប្រទេសចិន តែមួយជាគំនិត ឯកភាពរួម នៃសហគមន៍ អន្តរជាតិ និងជាក្រមមូលដ្ឋានអន្តរជាតិ ដែលសហគមន៍អន្តរជាតិ បានទទួលស្គាល់ជា ទូទៅ ។ សហរដ្ឋអាមេរិក និងសហគ្រាស ឧស្សាហកម្មយោធា របស់ខ្លួនចាំបាច់ត្រូវគោរព តាមគោលការណ៍ ប្រទេសចិន តែមួយ បញ្ឈប់លក់អាវុធ ទៅឱ្យតំបន់តៃវ៉ាន់ និងការប្រាស្រ័យទាក់ទង ផ្នែកយោធាជាមួយតំបន់តៃវ៉ាន់ ។ ប្រសិនបើនៅតែបន្តបង្ករឿង ហេតុតាមទំនើងចិត្ត នោះ ភាគីចិនមុខជានឹងបន្តចាត់វិធានការ ដ៏ចាំបាច់ទាំងអស់ ដើម្បីគាំពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខផ្ទាល់ខ្លួនយ៉ាងមុតមាំ ប្រទេសចិននឹងអនុវត្តតាមពាក្យសន្យា របស់ខ្លួនយ៉ាងដាច់ខាត ។

To Top