យូអិន ៖ បេសកជនចិន បានអំពាវនាវ ឱ្យមានការខិតខំប្រឹងប្រែង ដើម្បីបង្កើតបរិយាកាស និងលក្ខខណ្ឌ សម្រាប់ការចរចា ដោយផ្ទាល់ជុំវិញ ជម្លោះអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោក Zhang Jun តំណាង អចិន្ត្រៃយ៍ របស់ចិនប្រចាំអង្គការ សហប្រជាជាតិ បានលើកឡើងថា ស្ថានភាព នៅក្នុងប្រទេស អ៊ុយក្រែន កំពុងផ្លាស់ប្តូរយ៉ាង ខ្លាំង ហើយបានវិវត្តន៍ ទៅជាចំណុចមួយ ដែលចិនមិនចង់ឃើញ និងកន្លែងដែលវាមិនជាផល ប្រយោជន៍របស់ភាគីណាមួយនោះទេ។
លោកបានប្រាប់ដល់សម័យប្រជុំពិសេស បន្ទាន់នៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីអ៊ុយក្រែនថា អាទិភាពជាបន្ទាន់ គឺសម្រាប់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តការអត់ធ្មត់ជាចាំបាច់ ទប់ស្កាត់ស្ថាន ភាពកាន់តែអាក្រក់ឡើង ខណៈដែលការបង្កើន កិច្ចខិតខំប្រឹងប្រែងការទូតក្នុងគោលបំណង ស្វែងរកដំណោះស្រាយនយោបាយ។
លោកបន្ដថា “ប្រទេសចិនស្វាគមន៍ ការចាប់ផ្តើមនៃកិច្ចសន្ទនា និងការចរចាដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន។ អ៊ុយក្រែនគួរតែធ្វើជាស្ពាន ទំនាក់ទំនងរវាងបូព៌ា និងលោកខាងលិច ជាជាងជាច្រកសម្រាប់ការប្រឈមមុខ ដាក់គ្នារវាងមហាអំណាច។
លោកបន្ដទៀតថា “យើងអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងដើម្បីបង្កើត បរិយាកាសអំណោយផល និង លោក Zhang បន្ត ថា លក្ខខណ្ឌ សម្រាប់ ការ ចរចា ផ្ទាល់រវាងភាគី ពាក់ព័ន្ធ ព្រោះនេះ ជាមធ្យោបាយ មូលដ្ឋាន ក្នុងការដោះស្រាយ បញ្ហា”។
រាល់សកម្មភាព ដែលធ្វើឡើងដោយអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធ នៃសហគមន៍អន្តរជាតិ គួរតែផ្តល់អាទិភាពដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងសន្តិសុខសកលសម្រាប់ទាំងអស់គ្នា ហើយគួរតែជួយបន្ថយភាពតានតឹង និងសម្រួលដល់ដំណោះស្រាយការទូត។ លោកបានបន្ត ថា ប្រទេសចិន មិន យល់ស្រប ចំពោះវិធីសាស្ត្រណាមួយ ដែលអាចធ្វើឲ្យភាពតានតឹង កាន់តែ ខ្លាំងឡើងនោះទេ ៕
ប្រែសម្រួល ឈូក បូរ៉ា