ព័ត៌មានអន្តរជាតិ

រុស្ស៊ី បិទដំណើរការ Facebook នៅក្នុងប្រទេស ក្រោយប្រព័ន្ធផ្សព្វផ្សាយ រដ្ឋមួយចំនួន ត្រូវបានបិទដំណើរការ

ម៉ូស្គូ៖ ការត្រួតពិនិត្យរដ្ឋរបស់រុស្ស៊ី កាលពីថ្ងៃសុក្របានប្រកាសថា ខ្លួនកំពុងបិទដំណើរការ Facebook នៅក្នុងប្រទេស ដោយលើកឡើង ពីការបិទបណ្តាញប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី ជាច្រើនពីវេទិកា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ABC។

ស្ថាប័នត្រួតពិនិត្យរដ្ឋ Roskomnadzor បានអះអាងថា ខ្លួនកំពុងចាត់វិធានការនេះ ដោយសារតែការរំលោភលើសេរីភាព នៃការនិយាយដោយ Facebook ដោយលើកឡើង ពីការបិទបណ្តាញប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី ជាច្រើនពីវេទិកា។

នេះគឺជាផ្នែកមួយនៃការជំរុញយ៉ាងទូលំទូលាយ ដោយអាជ្ញាធររុស្ស៊ី ដើម្បីបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលអាចផ្សព្វផ្សាយការមិនពេញចិត្ត ប្រឆាំងនឹងសង្រ្គាមនៅអ៊ុយក្រែន។

កាលពីថ្ងៃសុក្រ ទូរទស្សន៍ BBC បានប្រកាសថា ខ្លួនកំពុងផ្អាកការរាយការណ៍ ពីប្រទេសរុស្ស៊ីជាបណ្ដោះអាសន្ន ដោយសារតែច្បាប់ថ្មី ដែលដាក់ពន្ធនាគាររយៈពេល ១៥ឆ្នាំ សម្រាប់អ្នកដែលផ្សព្វផ្សាយព័ត៌មាន ដែលអាជ្ញាធរអះអាងថា “ក្លែងក្លាយ” អំពីសង្គ្រាមនៅអ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top