ព័ត៌មានជាតិ

ប្រកាសសបញ្ចូលសមាជិកបក្សថ្មី ចំនួន៩៩នាក់ នៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង

ស្វាយរៀង ៖លោកជុក មុន្នីអនុប្រធាន ទី មួយ ក្រុម ការងារ ថ្នាក់ កណ្ដាល ចុះជួយ ក្រុង ស្វាយរៀងនៅរសៀល ថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០២២ បានអញ្ជើញចូលរួមសំណេះសំណាល ជាមួយ សមាជិក គណបក្ស ប្រជាជន កម្ពុជា សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ដែល ទេីប តែ បញ្ចូលថ្មីចំនួន ៩៩នាក់ ។

ពិធីនេះមានការចូលរួមពីលោកបណ្ឌិត កែរ រដ្ឋា ប្រធាន ក្រុម ការងារ ចុះជួយ សង្កាត់ ស្វាយ រៀង និងលោក ណុប ចំរើន ប្រធាន គណៈកម្មាធិការ គណបក្ស ក្រុងស្វាយរៀង និង លោក អនុប្រធាន ក្រុម ការងារ ចុះជួយ សង្កាត់ ស្វាយ រៀង ជាច្រើនរូបផងដែរ។

លោក ជុក មុន្នី បានថ្លែងផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្តចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង ដែលជានិច្ចកាលសម្តេចតេជោ និងលោកស្រី តែងតែនឹករលឹកដល់សមាជិក សមាជិកាគណបក្ស នៅទូទាំងប្រទេស ក៏ដូចជានៅខេត្តស្វាយរៀង។

លោក ជុក មុន្នី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីចំនួន ៩៩នាក់ ដែលចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ លោកចាត់ទុកការចូលរួមនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះគណក្សប្រជាជនកម្ពុជា ជាបក្សនយោបាយ ដែលបានសាងស្នាដៃជាច្រើនសម្រាប់សង្គមជាតិ និងមានគោលនយោបាយច្បាស់លាស់ក្នុងការកសាងជាតិ។

លោកបានបន្ដថា «គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំជាងគេ មានធនធានមនុស្សគ្រប់គ្រាន់ មានរចនាសម្ព័ន្ធរឹងមាំគ្រប់លំដាប់ថ្នាក់។ ជាពិសេសមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដែលមានគតិបណ្ឌិតដ៏ឈ្លាសវៃ ប្រកបដោយភាពជឿជាក់ បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញផ្ទៃប្រទេស និងបានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យពីទីក្រុងរហូតដល់ទីជនបទ»។

លោកបានបន្តថា «ការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា របស់ក្មួយៗនាពេលនេះ គឺជាការសម្រេចចិត្តមួយ ដ៏ត្រឹមត្រូវបំផុត ពីព្រោះបច្ចុប្បន្ននេះមិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ»។

លោកអនុប្រធានក្រុមការងាររូបនេះ ក៏បានជំរុញលើកទឹកចិត្ត ដល់យុវជនជាទំពាំងស្នងឬស្សីជំនាន់ក្រោយ ជឿជាក់ និងគោរពស្រលាញ់គាំទ្រគណបក្សប្រជាជនកម្ពុជា ហើយត្រូវចូលរួមថែរក្សាសមិទ្ធិផលនានា ដែលគណបក្សប្រជាជនខិតខំប្រឹងប្រែងកសាងដើម្បីជំរុញខឿនសេដ្ឋកិច្ចប្រទេសកម្ពុជា ឲ្យរីកចម្រើនបន្ថែមទៀត។

ក្នុង ឱកាសនោះដែរ លោក ជុក មុន្នី បាន ឧបត្ថម្ភ ដល់ សមាជិក បក្ស ថ្មី ម្នាក់ ៗទទួល បាន អាវ យឺត ១ ក្រម៉ា ១ និង ថវិកា ១០.០០០រៀល ៕

To Top