ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់-ទទួលផ្លូវការ នូវប្រភេទវ៉ាក់សាំង អាស្ត្រាហ្សេនេកា ចំនួន៥២ម៉ឺនដូស ពីប្រទេសហុងគ្រី នៅថ្ងៃ១៨ មីនា នៅវិមានសន្តិភាព ។
ការធ្វើពិធីទទួលនេះ ក្រោយវ៉ាក់សាំងអាស្ត្រាហ្សេនេកា ប្រមាណ៥២ម៉ឺនដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជន ប្រទេសហុងគ្រី បានដឹកជូនដល់រាជរដ្ឋាភិបាលកម្ពុជា កាលពីរាត្រីថ្ងៃ១៥ មីនា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមវត្តមានលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ។ នេះបើតាមការចេញផ្សាយរបស់AKP៕