ទឹកកកដែលស្ថិតនៅភ្នំ Kuerdening នៃស្រុក Gongliu ក្នុងជ្រលងទន្លេ Ili នៃភូមភាគស្វយ័ត Xinjiang បានប្រេះឆា ព្រិលទឹកកកបានចាប់ផ្តើមរលាយ ហើយអ័ព្ទបានពេញជ្រលងភ្នំ ដែលបង្ហាញពីសារនៃរដូវផ្ការីក ។ ទន្លេ Gilgrandដែលមានប្រវែងជាង ១០០គីឡូម៉ែត្រ ហូរឡើង ព្រិលបានរលាយ ហើយបានបង្កើតជាផ្សិតព្រិល គួរឱ្យស្រឡាញ់នៅលើផ្ទាំងថ្មនៅលើផ្ទៃទន្លេ ដែលគួរឱ្យចាប់អារម្មណ៍។
នៅតំបន់ភ្នំភាគខាងត្បូងនៅ Manas តំបន់ស្វយ័ត Changji ភូមភាគស្វយ័ត Xinjiang សីតុណ្ហភាពបានក្តៅឡើង ភាពខុសគ្នានៃសីតុណ្ហភាពរវាងថ្ងៃ និងពេលយប់បានកើនឡើងហើយចំហាយ ទឹកដែលហួតដោយព្រិលរលាយបានបង្កើតក្លាយ ជាទេសភាពដ៏ស្រស់ស្អាតនៅលើដើមតាត្រៅនៃភ្នំTianshan ព្រៃទាំងមូលមានវាយនភាពដូចជាស៊ីឡាដូន (celadon)ធ្វើឱ្យភ្នំនិងវាលក៏ក្លាយទៅជាផ្ទាំងគំនូរ ដ៏ធំដែលបង្ហាញពីភាពអស្ចារ្យ និងភាពធំធេងនៃធម្មជាតិ ។
ភាគខាងជើងនៅ Xinjiang នៅតែមានព្រិលទឹកកក ប៉ុន្តែភាគខាងត្បូងនៅ Xinjiang បានពោរពេញដោយភាពរឹងមាំ និងភាពរស់រវើក ។នៅតំបន់បម្រុងធម្មជាតិភ្នំ Altunនៅ Bayinguoleng ភូមភាគស្វយ័ត Xinjiang ព្រិលទឹកកកនៅលើបឹង Archik បានរលាយលើកដំបូងហើយស្រទាប់ទឹកកកបានបែក ។ ទឹកកកស្តើងនៃបឹងខ្សាច់ ដែលស្ថិតនៅតំបន់វាលខ្សាច់ Kumkuri បានរលាយបាត់ដែលឆ្លុះបញ្ចាំងពីទេសភាពបញ្ចូល ភ្នំខ្សាច់មាសនិងផ្ទៃមេឃពណ៌ខៀវ ។ ក្រុមសត្វលាព្រៃទីបេលបរត់ដោយសេរីដែល បង្ហាញពីទិដ្ឋភាពដ៏រស់រវើកគ្រប់ទីកន្លែង។
នៅវាលខ្សាច់នៃបឹង Goddess Lake ដែលស្ថិតនៅចំណុចប្រសព្វនៃវាលខ្សាច់Taklimakan និងទន្លេTarim សត្វបក្សីដែលធ្វើចំណាកស្រុករាប់មិន អស់ត្រឡប់មកវិញនិងលេងនៅលើបឹងដែលបង្កើត ជាទេសភាពដ៏ស្រស់ត្រកាល ។ បន្ទាប់ពីការផ្តល់ទឹកអេកូឡូស៊ី២២ ឆ្នាំជាប់ៗគ្នាបរិស្ថានអេកូឡូស៊ីនៅទីនេះ ត្រូវបានស្តារឡើងវិញប្រកបដោយប្រសិទ្ធភាព។
វាលស្មៅ Hemu នៅដើមរដូវផ្ការីកនៅតែជាពិភពព្រិលទឹកកក ដែលប្រកបដោយបរិសុទ្ធនិងស្ងាត់ ។ព្រិលនិងផ្កាទឹកកក(rime)នៅលើមែកស្រល់ទល់នឹងភ្នំដែល គ្របដណ្តប់ដោយព្រិលពណ៌ប្រាក់នៅជុំវិញ ផ្ទះឈើនៅរាយប៉ាយ ហើយផ្សែងហុយចេញពីការធ្វើម្ហូបក្នុងភូមិ ធ្វើឲ្យមនុស្សមានអារម្មណ៍ថា ដើរចូលក្នុងសុបិននិទាន ។
បឹងSailimu ស្ថិតនៅក្នុងខេត្តBortala Mongolian នៅXinjiang គឺជាបឹងភ្នំខ្ពស់បំផុតនិងធំមានទំហំបំផុតនៅក្នុងXinjiang ដោយសារបឹងនេះជាកន្លែងចុង ក្រោយដែលក្តៅនិងសើមបានឆ្លងកាត់ ដូច្នេះ បឹងនេះក៏ត្រូវគេហៅថា ជាទឹកភ្នែកចុងក្រោយនៃមហាសមុទ្រ Atlantic ។ទឹកនៅបឹងនេះបរិសុទ្ធណាស់ហើយទឹកកក ដែលបង្កើតបានជាគ្រីស្តាល់ដែលត្រូវបានគេហៅថា Blue Ice នៃបឹង Sailimu ។
ក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ ភ្នំ Kunlun ដែលគេស្គាល់ថា ជាបុព្វបុរសនៃភ្នំទាំងអស់បានធ្លាក់ចុះព្រិលនៅរដូវផ្ការីក ។បន្ទាប់ពីព្រិលបានស្រឡះ ភ្នំ Kunlun មានភាពអស្ចារ្យ ។រដូវទាំងបួនគឺរដូវរងានិងសម្លៀកបំពាក់ពណ៌ ប្រាក់គ្របដណ្តប់ភ្នំរំកិលជាបន្តបន្ទាប់ មើលទៅអស្ចារ្យណាស់ ៕