បរទេស៖ យោងតាមការចេញផ្សាយរបស់ The Wall Street Journal និងត្រូវយមកផ្សាយបន្ត ដោយ RT.com នៅថ្ងៃនេះបានឲ្យដឹងថា សហរដ្ឋអាមេរិក បានកំពុងរៀបចំផែនការ ក្នុងការបញ្ជូននូវប្រព័ន្ធការពារដែនអាកាស កម្រិតមធ្យមដែលខ្លួន ធ្លាប់បានដកហូត ពីសហភាពសូវៀត កាលពីសម័យសង្គ្រាមត្រជាក់។
ប្រព័ន្ធការពារអាកាសនេះ ត្រូវបានប្រើប្រាស់ជាគំរូ សម្រាប់វគ្គហ្វឹកហាត់ របស់កងកម្លាំងយោធាអាមេរិក និងធ្វើការសិក្សារៀនសូត្រពីរបៀបនៃការប្រឆាំង ទៅនឹងអាវុធបែបបនេះផងដែរ ប៉ុន្តែនៅអ៊ុយក្រែនវិញ អាវុធប្រភេទនេះ ត្រូវបានកងកម្លាំងយោធា ធ្លាប់ប្រើប្រាស់យ៉ាងទូលាយរួចមកហើយ រយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ប្រព័ន្ធការពារទាំងនោះមួយចំនួន នឹងត្រូវប្រមូលបញ្ជូនចេញ ពីទីតាំងស្តុកដែលស្ថិតនៅក្នុងរដ្ឋ Alabama៕ប្រែសម្រួល៖ស៊ុនលី