ព័ត៌មានអន្តរជាតិ

សកម្មភាពបង្រៀន លើលំហអវកាស លើកទីពីរ នៃស្ថានីយអវកាសចិន ទទួលបានជោគជ័យ យ៉ាងគាប់ប្រសើរ

កាលពីថ្ងៃទី២៣ ខែមីនា មេរៀនទីពីរនៃ “ថ្នាក់រៀនលើលំហអវកាស” បានបើកបង្រៀន ក្នុងស្ថានីយអវកាសរបស់ចិន នេះគឺជាលើកទីបីហើយ ដែលអវកាសយានិករបស់ចិន បង្រៀនលើលំហអវកាស ។

សកម្មភាពបង្រៀនលើកនេះ បានរៀបចំបន្ទប់រៀនសំខាន់ លើផ្ទៃដីនៅសារមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន ហើយរៀបចំបន្ទប់រៀនពីរទៀត នៅក្រុង Lasa ភូមិភាគស្វយ័ត Xizang និងក្រុង Wulumuqi ភូមិភាគស្វយ័ត Xinjiang ផងដែរ ។

ថ្ងៃដដែល ក្នុងម៉ោងរៀន ដែលមានរយៈពេលប្រហែល៤៥នាទី អវកាសយានិកចិន លោក Zhai Zhigang លោកស្រី Wang Yaping និងលោក Ye Guangfu បានសហការគ្នា បង្ហាញពីការធ្វើពិសោធន៍ “ព្រិលទឹកកក” លើអវកាសក្នុងបរិស្ថានមីក្រូទំនាញ ការញែកទឹកនិងប្រេង និងបោះវត្ថុក្នុងអវកាសជាដើម ដើម្បីពន្យល់ ពីទ្រឹស្តីវិទ្យាសាស្ត្រ តាមរយៈការធ្វើពិសោធន៍យ៉ាងលម្អិត ព្រមពេលជាមួយគ្នានេះ ក៏បានបង្ហាញពី បរិក្ខារវិទ្យាសាស្ត្រមួយចំនួន ក្នុងស្ថានីយអវកាសនិងឧទ្ទេសនាម អំពីសភាពការណ៍ការងារនិងរស់នៅ ក្នុងស្ថានីយអវកាសផងដែរ៕

To Top