ព័ត៌មានអន្តរជាតិ

អាស៊ែបៃហ្សង់ វាយប្រហារតាមអាកាស លើតំបន់កាន់កាប់ ដោយរុស្ស៊ី

បរទេស៖ យោងតាមការប្រកាស ដោយក្រសួងការពារជាតិរបស់រុស្ស៊ី កាលពីចុងសប្តាហ៍កន្លងទៅនេះ បានឲ្យដឹងថាប្រទេសអាស៊ែបៃហ្សង់​ បានរំលោភទៅលើបទឈប់បាញ់គ្នា កាលពីឆ្នាំ២០២០ និងបានបើកការវាយប្រហារ ទៅលើតំបន់ Nagorno-Karabakh ដែលជាតំបន់ផ្តាច់ខ្លួន។

តំបន់ផ្តាច់ខ្លួននេះបច្ចុប្បន្នកំពុងស្ថិតនៅក្រោម ការគ្រប់គ្រងនិងថែរក្សាសន្តិភាព ដោយកងកម្លាំង នៃប្រទេសរុស្ស៊ី ប៉ុន្តែគឺជាតំបន់ ដែលទទួលស្គាល់ ជាអន្តរជាតិថា ជាទឹកដីរបស់ប្រទេសអាស៊ែបៃហ្សង់ និងជាតំបន់ ដែលមានពលរដ្ឋ ជនជាតិដើមអាមេនី រស់នៅច្រើនបំផុត។

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ទៀតថា៖ អាស៊ែបៃហ្សង់ ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ បានបើកការវាយប្រហារ ទៅលើកងកម្លាំងការពារសន្តិភាព នៅក្នុងតំបន់ Nagorno-Karabakh និងបានថែមទាំងរៀបចំ ទីតាំងឃ្លាំមើលមួយកន្លែងផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top