បរទេស៖ អ្នកប្រឆាំងតស៊ូយ៉ាងស្វិតស្វាញ គឺប្រធានាធិបតី Volodymyr Zelensky របស់អ៊ុយក្រែន និយាយថា អ៊ុយក្រែន នឹងមិនព្រមទទួលស្គាល់ ទឹកដីផ្សេងទៀតឡើយ ហើយប្រជាជនរបស់លោក នឹងមិនទទួលយកអ្វី តិចជាងការបរាជ័យរបស់រុស្ស៊ីឡើយ។
យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ថ្មីមួយ ជាមួយលោក Bret Baier របស់សារព័ត៌មាន Fox News ប្រធានាធិបតីអ៊ុយក្រែន បានពន្យល់ពីអ្វីដែលជាជ័យជម្នះពិតប្រាក ដសម្រាប់ប្រទេសដែលហែកហួរ ដោយសង្រ្គាមនឹងមើលទៅឃើញ។
ជ័យជម្នះនៃការពិតមានន័យថា ជាជ័យជម្នះសម្រាប់អ៊ុយក្រែននិងជនជាតិអ៊ុយក្រែន” ។ Zelensky បានប្រាប់កម្មវិធី Special Report របស់សារព័ត៌មាន Fox News បែបនេះ។ ‘សំណួរគឺថា នៅពេលណាដែលវានឹងបញ្ចប់។ នោះជាសំណួរដ៏ជ្រៅ វាជាសំណួរដ៏ឈឺចាប់មួយ ក្រៅពីជ័យជម្នះ ប្រជាជនអ៊ុយក្រែន នឹងមិនទទួលយកលទ្ធផលណាមួយឡើយ។’
នៅពេលដែលពិធីករ Baier សួរថាតើលោក Zelensky មានឆន្ទៈក្នុងការប្រគល់ទឹកដីអ៊ុយក្រែន ទៅឱ្យរុស្ស៊ីដើម្បីទទួលបានកិច្ចព្រមព្រៀង សន្តិភាពទេ ពេលនោះលោក Zelensky បានកាន់ជំហររឹងមាំ ហើយប្រាប់ Baier ថា “យើងមិនធ្វើពាណិជ្ជកម្ម ទឹកដីរបស់យើងទេ” ។ ‘សំណួរនៃបូរណភាពទឹកដី និងអធិបតេយ្យភាព គឺនៅក្រៅអំពីការពិភាក្សា។’ ជាងមួយខែក្នុងការឈ្លានពាន លោក Zelensky បានរំលឹកឡើងវិញ នូវបំណងប្រាថ្នារបស់គាត់ សម្រាប់អ៊ុយក្រែនក្នុងការចូលរួម ជាមួយអង្គការណាតូ ផងដែរ។
លោក Zelensky បាននិយាយថា វាពិបាកសម្រាប់ពួកយើង ក្នុងការនិយាយអំពី NATO ពីព្រោះ NATO មិនចង់ទទួលស្គាល់ពួកយើង។ ខ្ញុំគិតថាវាជាកំហុសព្រោះប្រសិនបើ យើងចូលរួមជាមួយណាតូ យើងធ្វើឱ្យណាតូកាន់តែខ្លាំង។ យើងមិនមែនជារដ្ឋទន់ខ្សោយទេ។ យើងមិនស្នើឱ្យធ្វើឱ្យយើងខ្លាំងជាងមុន ដោយចំណាយប្រាក់របស់ណាតូទេ… យើងជាអ្នកបន្ថែម យើងជាក្បាលរថភ្លើង។ ខ្ញុំគិតថាយើងជាផ្នែកមួយ ក្នុងចំណោមសមាសធាតុសំខាន់ នៃទ្វីបអឺរ៉ុប៕ ប្រែសម្រួលៈ ណៃ តុលា