ព័ត៌មានអន្តរជាតិ

ស្លូវ៉ាគី៖ យើងមិនអាចកាត់ផ្តាច់ពី ឧស្ម័នបានទេ” និងជំរុញឱ្យអឺរ៉ុបរួមគ្នាស្វែងរក ដំណោះស្រាយ

បរទេស៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសស្លូវ៉ាគី លោក Richard Sulik បាននិយាយតាមកញ្ចក់ទូរទស្សន៍ជាតិថា ស្លូវ៉ាគីនឹងទូទាត់ការចំណាយសម្រាប់ឧស្ម័នធម្មជាតិរបស់រុស្ស៊ីគិតជាប្រាក់រូប (រូបិយបណ្ណរុស្ស៊ី) ប្រសិនបើនោះជាអ្វីដែលវាត្រូវការ ដើម្បីរក្សាលំហូរទំនិញ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Sulik បាននិយាយថា “ប្រសិនបើមានលក្ខខណ្ឌក្នុងការបង់ប្រាក់ជាប្រាក់រូប នោះយើងនឹងបង់ជាប្រាក់រូប”។ លោកបានសង្កត់ធ្ងន់ថា ការនាំចូលរបស់រុស្ស៊ីមានប្រហែល ៨៥% នៃការផ្គត់ផ្គង់ឧស្ម័នស្លូវ៉ាគីទាំងអស់ ដូច្នេះអាជ្ញាធររបស់ប្រទេសនេះនឹងនៅតែរក្សាវាដោយសំអាងលើហេតុផល ចំពោះបញ្ហានេះ។

លោក Sulik បានសង្កត់ធ្ងន់ទៀតថា “យើងមិនអាចកាត់ផ្តាច់ពីឧស្ម័នបានទេ” ដោយជំរុញឱ្យអឺរ៉ុបផ្សេងទៀតរួមគ្នាស្វែងរកដំណោះស្រាយ។ ស្ទើរតែគ្រប់ប្រទេសនៃសហភាពអឺរ៉ុប ដែលស្លូវ៉ាគីជាសមាជិក បានដាក់រុស្សីជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ចកាលពីខែមុន ដោយធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពរបស់រុស្ស៊ីក្នុងការទទួលបានការទូទាត់ពីដៃគូពាណិជ្ជកម្មជារូបិយប័ណ្ណអឺរ៉ុប។

ជាការឆ្លើយតប ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្តាហ៍មុន បានចុះហត្ថលេខាលើក្រឹត្យមួយ ណែនាំយន្តការទូទាត់ឧស្ម័នរូបថ្មីវិញ៕

To Top