ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តី ប៉ាគីស្ថាន លោក Imran Khan ត្រូវរដ្ឋសភាបោះឆ្នោត ដកសេចក្តីទុកចិត្ត

បរទេស ៖ សភាជាតិ របស់ប្រទេសប៉ាគីស្ថានថ្ងៃអាទិត្យ បានអនុម័តការបោះឆ្នោត ដកសេចក្តីទុកចិត្តលើនាយករដ្ឋមន្ត្រី Imran Khan ដោយមានសមាជិក សភាចំនួន ១៧៦នាក់ ក្នុងចំណោម ៣៤២ នាក់ បានបោះឆ្នោតប្រឆាំងនឹងលោក ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានសភាជាន់ទាប លោក Asad Qaisar ដែលជាសមាជិក នៃគណបក្សរបស់លោក Khan បានប្រកាសលាលែងពីតំណែង បន្ទាប់ពីបានពន្យារពេលសភារយៈពេលបីដង ពេញមួយថ្ងៃសៅរ៍។

គណបក្សរបស់ PTI របស់លោក Imran Khan បានបាត់បង់ សំឡេងភាគច្រើន នៅក្នុងរដ្ឋសភាក្នុងខែមីនា នៅពេល ដែលសមាជិកសភា ចំនួន៧រូបមកពីដៃគូចម្រុះ របស់ខ្លួន បានសម្រេចចិត្តចូលរួមក្នុងបក្សប្រឆាំង ។ គូប្រជែងបានចោទប្រកាន់ អ្នកនយោបាយ ដែលប្រែក្លាយពីតារាកីឡា cricket ថា បានគ្រប់គ្រងសេដ្ឋកិច្ច របស់ប្រទេសប៉ាគីស្ថានមិនត្រឹមត្រូវ ដែលទទួលរងការរាតត្បាត នៃជំងឺរាតត្បាត Covid-19 ក៏ដូចជាការចាត់ចែងខុស ចំពោះគោល នយោបាយការបរទេស និងផ្ទៃក្នុងរបស់រដ្ឋាភិបាល ទីក្រុងអ៊ីស្លាម៉ាបាដ។

ចលនាកាលពីថ្ងៃអាទិត្យមានន័យថា អាណត្តិប្រាំឆ្នាំរបស់លោក Khan បានបញ្ចប់នៅដើមឆ្នាំ ដូចគ្នានឹងនាយករដ្ឋមន្ត្រីមុនៗ ទាំងអស់របស់ប្រទេសដែរ។ ឥឡូវនេះ គណបក្សប្រឆាំង នឹងដាក់បេក្ខភាពរបស់ខ្លួនជំនួសលោក Khan ជានាយករដ្ឋមន្ត្រី ។ កាលពីថ្ងៃទី ២១ ខែមីនា លោកស្រី Maryam Nawaz អនុប្រធាន គណបក្ស Pakistan Muslim League-Nawaz ដែលជាកម្លាំងប្រឆាំង នាំមុខគេរបស់ប្រទេស បានប្រាប់អ្នកសារព័ត៌មានថា គណបក្សបាន តែងតាំង Shehbaz Sharif ជាបេក្ខជនសម្រាប់ការិយាល័យ ដែលត្រូវបានបញ្ជាក់ដោយលោក Sharif ខ្លួនឯង កាលពីថ្ងៃព្រហស្បតិ៍៕ប្រែសម្រួលៈ ណៃ តុលា

To Top