ព័ត៌មានអន្តរជាតិ

Update:រុស្ស៊ី អះអាងថា បានបាញ់បំផ្លាញប្រព័ន្ធមីស៊ីល ប្រឆាំងយន្តហោះ S-300 នៅក្នុងឃ្លាំងនៅជាយក្រុង Dnipro និងត្រូវចំទាហានអ៊ុយក្រែន ២៥នាក់ទៀត

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃចន្ទ (១១ មេសា) ថា រុស្ស៊ីបានបំផ្លាញប្រព័ន្ធមីស៊ីលប្រឆាំង យន្តហោះប្រភេទ S-300 ដែលត្រូវបានផ្គត់ផ្គង់ ដល់ប្រទេសអ៊ុយក្រែន ដោយប្រទេសអឺរ៉ុបមួយ។ 

យោងសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពាររុស្ស៊ីបាននិយាយថា កាំជ្រួចមីស៊ីល Kalibr របស់រុស្សី បាញ់ចេញពីសមុទ្រកាលពីថ្ងៃអាទិត្យ បានបំផ្លាញប្រព័ន្ធមីស៊ីល S-300 ចំនួនបួនគ្រឿង ដែលត្រូវបានលាក់ទុក នៅក្នុងឃ្លាំងមួយនៅជាយក្រុង Dnipro របស់អ៊ុយក្រែន។ 

ក្រសួងការពារជាតិរុស្ស៊ី បានបន្ថែមទៀតថា ទាហានអ៊ុយក្រែន ២៥ នាក់ត្រូវបានវាយប្រហារ ក្នុងការវាយប្រហារដោយមីស៊ីល Kalibr របស់រុស្ស៊ីនោះដែរ ប៉ុន្តែយ៉ាងណាក៏ដោយ រុស្ស៊ីមិនបាននិយាយថា ប្រទេសមួយណានៅអឺរ៉ុប ដែលបានផ្គត់ផ្គង់ប្រព័ន្ធ S-300 ដល់អ៊ុយក្រែននោះទេ៕

To Top