អត្ថបទ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក នឹងរៀបចំកម្មវិធី យោគ: និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត លើកទី២ នាថ្ងៃទី២៣មេសា ខាងមុខនេះ

ភ្នំពេញ៖សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក នឹងរៀបចំកម្មវិធី “យោគ: និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត – Yoga & Meditation for Wellbeing” លើកទី២ ក្នុងគោលបំណងដើម្បីចូលរួមបង្កើនសុខភាពផ្លូវចិត្ត និងរៃអង្គាសថវិកា ជូនដល់ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ដែលប្រារព្ធធ្វើឡើងនៅ Urban Village។

សូមជម្រាបថា កាលពីឆ្នាំ ២០១៩ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក បានផ្តួចផ្តើមបង្កើតកម្មវិធីនេះឡើងជាលើកទី១ ដោយមានការចូលរួម គាំទ្រពីសំណាក់ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព លោក នឹម ឈុន្នី និង លោក យាន់ វណ្ណៈ ដែលជាវាគ្មិនកិត្តិយស ដើម្បីលើកតម្កើងសុខភាពផ្លូវចិត្ត តាមរយៈការបង្ហាត់បង្ហាញ និងការអនុវត្តការធ្វើសមាធិ និងយោគ:។

ប្រធានគម្រោង កញ្ញា ស៊ុន ស៊ីហនិតនោវី បានឲ្យដឹងថា ការរៀបចំបង្កើតគម្រោងនេះជាលើកទី២ ក្នុងគោលបំណាងបណ្តុះបណ្តាលយល់ដឹងពីសារប្រយោជន៍ នៃយោគ: និងសមាធិ ដល់អ្នកចូលរួម ក៏ដូចជាប្រជាជនទូទៅ លើសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដែលជាកត្តាចម្បងក្នុងការបង្កើនគុណភាពជីវិតរស់នៅ និងការប្រាស្រ័យទាក់ទងល្អ រវាងក្រុមគ្រួសារ មិត្តភក្តិ ក៏ដូចជាដៃគូរជំនួញ ញ៉ាំងឱ្យប្រសិទ្ធភាព និងផលិតភាពការងារ ល្អប្រសើរឡើង។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី លៀក ចាន់ធា សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក ឆ្នាំ២០២២ បានសម្តែងក្តីសោមនស្សរីករាយ និងអំណរគុណដល់ក្រុមហ៊ុន Phnom Penh Precast Plants, ក្រុមហ៊ុន Urban Village ក្រុមហ៊ុន Urban Architecture, ក្រុមហ៊ុន 5 Siblings, ក្រុមហ៊ុន SCPC Automatioon, ក្រុមហ៊ុន Enagic Independent Distributor (KANADA KANGEN), ក្រុមហ៊ុន AIA និងក្រុមហ៊ុនជាច្រើនទៀត ដែលបានចូលរួមឧបត្ថម្ភគាំទ្រគម្រោងនេះឱ្យប្រព្រឹត្តិទៅបាន។

ស្របពេលនេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក មានកិត្តិយសគោរពអញ្ជើញប្រជាជនទាំងអស់ចូលរួមកម្មវិធី នាខាងមុខនេះ ដោយចុះឈ្មោះតាមរយ:តំណភ្ជាប់ខាងក្រោម៖
Registration Link: https://bit.ly/37SQmvL (ផុតកំណត់ត្រឹម៖ ២១ មេសា ២០២២)

To Top