ព័ត៌មានអន្តរជាតិ

Update: អ៊ីតាលី ឯករាជ្យស្ទើតែទាំងស្រុង ពីការនាំចូល ឧស្ម័នពីរុស្ស៉ី នៅត្រឹមពាក់កណ្ដាល ឆ្នាំ២០២៣

រ៉ូម ៖ លោក Roberto Cingolani រដ្ឋមន្ត្រីអន្តរកាលអ៊ីតាលី ត្រូវបានដកស្រង់ សម្តីដោយប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកដែលបានលើកឡើងថា ប្រទេសអ៊ីតាលី “អាចចាប់ផ្តើមឯករាជ្យ ស្ទើរតែទាំងស្រុង” នៃការនាំចូលឧស្ម័នពីរុស្ស៊ី នៅពាក់កណ្តាលឆ្នាំ២០២៣ ។

ការិយាល័យរបស់លោក Cingolani បានបញ្ជាក់ពីការកត់ សម្គាល់ របស់រដ្ឋមន្ត្រីនៅក្នុងកាសែត អ៊ីតាលី La Stampa នៅពេលទាក់ទងដោយ Xinhua នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

នោះនឹងក្លាយជាការផ្លាស់ប្តូរយ៉ាង ឆាប់រហ័សសម្រាប់ ប្រទេសអ៊ីតាលី ដែលបាននាំចូលច្រើនជាង ៤០ ភាគរយនៃការផ្គត់ផ្គង់ឧស្ម័ន របស់ខ្លួនពីប្រទេសរុស្ស៊ី មុនពេលមានវិបត្តិអ៊ុយក្រែន ។

រួមជាមួយបណ្តាប្រទេសសហភាព អឺរ៉ុប ផ្សេងទៀត អ៊ីតាលី បានចេញទណ្ឌកម្មយ៉ាងទូលំទូលាយប្រឆាំង នឹងរុស្ស៊ី សម្រាប់ប្រតិបត្តិការយោធា របស់ខ្លួននៅអ៊ុយក្រែន ប៉ុន្តែរបបដាក់ទណ្ឌកម្ម មិនរាប់ បញ្ចូលការនាំចូលឧស្ម័ន នោះទេ ។

នៅក្នុងសុន្ទរកថារបស់លោក លោក Cingolani បានលើកឡើងថា រដ្ឋាភិបាលនឹងកាត់បន្ថយយ៉ាង ខ្លាំងនូវការនាំចូល ឧស្ម័នពីប្រទេសរុស្ស៊ី ដោយបង្កើនការនាំចូលពី អ្នកផ្គត់ផ្គង់ដែលមានស្រាប់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឧស្ម័នថ្មី និងការបង្កើនសមត្ថភាព របស់ប្រទេស សម្រាប់ការកែច្នៃឡើងវិញ ដែលជាដំណើរការបំប្លែង ឧស្ម័នធម្មជាតិរាវត្រឡប់ទៅ ជាទម្រង់ឧស្ម័ន ដែលអាចប្រើប្រាស់បាន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top