ព័ត៌មានអន្តរជាតិ

Update : សភាអ៊ុយក្រែន បោះឆ្នោតបន្ដច្បាប់ អាជ្ញាសឹករយៈពេល ៣០ថ្ងៃទៀត

គៀវ ៖ សមាជិកសភាអ៊ុយក្រែន លោក Yaroslav Zheleznyak បានឲ្យដឹងថា សភាអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ បានបោះឆ្នោត ដើម្បីបន្តច្បាប់អាជ្ញាសឹក នៅក្នុងប្រទេស សម្រាប់រយៈពេល ៣០ ថ្ងៃទៀត រហូតដល់ថ្ងៃទី២៥ ខែឧសភា។

លោក Zheleznyak បានសរសេរនៅលើបណ្ដាញ Telegram ថា សំណើ របស់ប្រធានាធិបតី ស្តីពីការពន្យារច្បាប់អាជ្ញាសឹក ត្រូវបានគាំទ្រ ដោយសមាជិកសភាចំនួន ៣០០នាក់ នៅក្នុងសភា ដែលមានកៅអីចំនួន ៤៥០កៅអី ។

អ៊ុយក្រែន បាន ដាក់ ច្បាប់ អាជ្ញាសឹក កាលពី ថ្ងៃទី២៤ ខែ កុម្ភៈ បន្ទាប់ពីជម្លោះជាមួយរុស្ស៊ីបានផ្ទុះឡើង។ កាលពីថ្ងៃទី១៥ ខែមីនា សភាអ៊ុយក្រែន បានបោះឆ្នោតបន្តរបបពិសេសនេះ រហូតដល់ថ្ងៃទី២៥ ខែមេសា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមេសា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានដាក់ជូនសភានូវសេចក្តីព្រាងច្បាប់មួយ ដើម្បីបន្តពង្រីកច្បាប់ អាជ្ញាសឹកនៅក្នុងប្រទេស៕

To Top