អត្ថបទស្រាវជ្រាវ (scholar)

លោក Xi Jinping ៖ ស្រឡាញ់ប្រជាជនដូចស្រឡាញ់ឳពុកម្តាយ របស់ខ្លួនអញ្ចឹង

ទុកប្រជាជនក្នុងចិត្ត គិតគូរដល់ប្រជាជនក្នុងគ្រប់កាលៈទេសៈ ប្រើពាក្យសមញ្ញានិយាយជាមួយប្រជាជន និងខិតខំដើម្បីប្រជាជន—- មនោសញ្ចេតនារបស់លោក Xi Jinping ចំពោះប្រជាជនមានប្រភពមក ពីបទពិសោធន៍ រីកលូតលាស់ដ៏ពិសេស ពិសាលរបស់លោកដែលប្រកបដោយភាពវេទនាជូរចត់។

ឆ្នាំ១៩៧៥ លោក Xi Jinping បានជាប់អហារូបករណ៍ទៅរៀននៅសកលវិទ្យាល័យ Tsinghua ប្រទេសចិន។ ដល់ថ្ងៃដែលលោកចាកចេញពីភូមិទៅរៀន អ្នកភូមិទាំងអស់បានឈរជាជួរដើម្បីជូនដំណើរគាត់ អ្នកភូមិជាច្រើនបានយំដោយមិនដាច់អាល័យ  ហើយបានដើរទៅជាមួយគាត់រហូត ប្រជាកសិករបានសរសេរឃ្លាមួយថា«លេខាដ៏ល្អរបស់ជនក្រីក្រ»ដែលបានដាក់ស៊ុមយ៉ាងស្អាតជូនលោក ដើម្បីបង្ហាញពីការកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះគាត់។

បន្ទាប់ពីបានចាកចេញពីតំបន់ខាងជើងរបស់ខេត្ត Shanxi លោកXi Jinping នៅតែយកចិត្តទុកដាក់ចំពោះប្រជាជននៅទីនោះនៅឡើយ។ លោកបានជួយរៀបចំបញ្ជួនអគ្គិសនីដល់ភូមិ សង់ស្ពាន ជួសជុលសាលាបឋម សិក្សាទៀតផង។ពេលលោកធ្វើជាលេខាបក្សទីក្រុង Fuzhou ខេត្ត Fujian លោកនៅបានត្រឡប់ទៅភូមិ Liangjiahe វិញដើម្បីសួរសុខទុក្ខអ្នកភូមិតាមផ្ទះនីមួយៗ។លោក Xi Jinping បាននាំថវិកាជូនចាស់ៗក្រីក្រ យកកាបូបសៀវភៅថ្មី សម្ភារៈសិក្សានិងនាឡិកាសម្រាប់ដាក់ម៉ោង រោទិ៍ចូលរៀនឱ្យក្មេងៗ។ ពេលលោក Xi Jinping បានកាន់តំណែងជាថ្នាក់ដឹកនាំខេត្ត Fujian ហើយ លោកនៅតែនឹករលឹកដល់អ្នកភូមិដដែល ពេលដឹងថាមានបងប្អូនកសិករឈឺធ្ងន់​ គាត់បានចេញលុយរបស់ខ្លួនទាំងអស់ មកទទួលមិត្តភក្តិនេះទៅខេត្ត Fujian ដើម្បីព្យាបាលជម្ងឺជូនគាត់៕

To Top